Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តនៅវត្តនគរបាជ័យ

15-09-2019 16:29

(កំពង់ចាម)៖ បុណ្យកាន់បិណ្ឌវេនទី២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរ មូលដ្ឋាន បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ ព្រមទាំងបាននាំយកគ្រឿងឧបភោគ បរិភោគ ចង្ហាន់ រួមនឹងបច្ច័យមួយចំនួន វេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តនគរបាជ័យក្នុង និងវត្តនគរបាជ័យក្រៅ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃប្រពៃណខ្មែរ។

មានរឿងតំណាលថា នៅក្នុងរាជ្យព្រះបាទអង្គឌួង ទ្រង់ដើម្បីលើកទឹកចិត្តដល់កងទ័ព ដែលបានច្បាំងឈ្នះត្រឡប់មកវិញ ព្រះអង្គក៏បង្កើតបុណ្យភ្ជុំបិណ្ឌនេះឡើង ហើយក៏បានធ្វើ តរៀងមកដល់ សព្វថ្ងៃ។ ប្រជាពលរដ្ឋ បាននាំគ្នាប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១ បិណ្ឌ២... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង «ភ្ជុំបិណ្ឌ» តែម្តង។

បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាមផងដែរ៕