(កំពង់ធំ)៖ លោក ជា ចាន់តូ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសន្ទុកបានឲ្យដឹងថា កាលណាប្រទេសជាតិមាន សុខសន្តិភាពនោះមិនគ្រាន់តែនាំឲ្យទទួលបានតែសេចក្ដីសុខផ្លូវការ និងផ្លូវចិត្តនោះទេ ប៉ុន្ដែជួយឲ្យប្រទេសជាតិទាំងមូល មានការអភិវឌ្ឍន៍ និងភាពរីកចម្រើនឥតឈប់ឈរផងដែរ។
ការលោកឡើងបែបនេះរបស់លោក ជា ចាន់តូ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក និងលោកស្រីអញ្ជើញចូលរួមកាន់បិណ្ឌ ជាមួយប្រជាពលរដ្ឋ និងប្រជាពុទ្ធបរិស័ទនៅចំនួន៥វត្ត ក្នុងស្រុកសន្ទុ ខេត្តកំពង់ធំ។
លោក ជា ចាន់តូ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះប្រជាជនក៏ដូចជា ពុទ្ធបរិស័ទទាំងអស់ដែលនៅតែបន្តគាំទ្រ និងចូលរួមការពារសុខសន្តិភាព ដែលជានយោបាយឈ្នះឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ពិសេសគោលនយោបាយដឹកនាំជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ជា ចាន់តូ បានថ្លែងថា «សេចក្ដីស្ងប់ជាសេចក្ដីសុខ ដែលមនុស្សគ្រប់រូបប៉ងប្រាថ្នា និងជាទ្រព្យដ៏ពិសេសតែមួយ និងមានតម្លៃបំផុត ក្នុងការឈានទៅធ្វើឲ្យរាល់កិច្ចការធំតូចឲ្យទទួល ជោគជ័យបាន។ ជាក់ស្តែង រាល់សមិទ្ធផលដែលប្រជាជន រួមគ្នាកសាងបានកន្លងមកនេះ បើកម្ពុជាគ្មានសុខសន្តិភាពទេប្រទេស ក៏គ្មានការអភវឌ្ឍន៍លើកគ្រប់វិស័យដែរក្នុងនោះរួមទាំង វិស័យព្រះពុទ្ធសាសនា និងភាពរីកចម្រើជីវភាពរស់នៅរបស់ប្រជាជន»។
លោកបានថ្លែងបន្ដថា «អ្នកទាំងអស់គ្នា ត្រូវរួមសាមគ្គីបន្តថែរក្សាសុខសន្តិភាព និងគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បន្តទៀត»។
ដើម្បីចូលរួមជាមួយព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ក្នុងពិធីបុណ្យកាន់បិណ្ឌនោះលោក ជា ចាន់តូ និងលោកស្រីព្រមទាំង សហការីបានប្រគេនទ័យវត្ថុ គ្រឿងបិរក្ខាចំនួន១១ និងបច្ច័យចំនួនជាង ២៥លាន ៧សែនរៀល វេប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាទាំង៥វត្ត។
តាមរយៈបុណ្យកុសលនេះលោក ជា ចាន់តូ និងលោកស្រី បានបួងសួងឧទ្ទិសជូនចំពោះ មាតា-បីតា ជីដូន-ជីតា ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឲ្យបានទៅកាន់សុគតិភព។ ពិសេសចំពោះដួងវិញ្ញាណក្ខន្ខ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម វិរយុទ្ធជន យុទ្ធនារី ដែលស្នេហាជាតិដែលបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធ ប្រជាជានកម្ពុជា ស្លូតត្រង់ដែលស្លាប់ ក្នុងបរបប្រល័យពូជសាសន៏ ប៉ុល ពត ផងដែរ៕