(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ ទីបំផុតព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ និងស្នើសុំឲ្យឃុំខ្លួន សម រង្ស៉ី ជាបណ្តោះអាសន្ន ពីបទប្រមាថអង្គព្រះមហាក្សត្រ (ចុចអាន)
២៖ ព្រះបរមរាជវាំង ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះ ជនក្បត់ជាតិ សម រង្ស៉ី ដែលហ៊ានប្រមាថ ព្រះកិត្តិនាម ព្រះមហាក្សត្រ (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន៖ សាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី បានបញ្ជូនទៅកាន់ប្រទេសជាសមាជិកអាស៊ាន (ចុចអាន)
៤៖ អ្នកនាំពាក្យការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក អំពីករណីលោក កឹម សុខា (ចុចអាន)
៥៖ រាជរដ្ឋាភិបាល កែសម្រួលការបែងចែកភារកិច្ច និងរបៀបរបបការងារ ដល់នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី ក្រោយដកតំណែង លោក ញឹម វណ្ណដា (ចុចអាន)
៦៖ ព័ត៌មានលម្អិត ស្តីពីដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីស៊ូលីត មកកាន់កម្ពុជារយៈពេល២ថ្ងៃ (ចុចអាន)
៧៖ នាយករដ្ឋមន្រ្តី ថងលូន ស៊ីស៊ូលីត ចេញមកប្រកាសយ៉ាងម៉ឺងម៉ាត់ថា ឡាវមិនឲ្យទណ្ឌិត សម រង្ស៊ី ឆ្លងកាត់ទឹកដីមកបំផ្លាញកម្ពុជានោះទេ (ចុចអាន)
៨៖ កម្ពុជា-ឡាវ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥ ក្រោយបញ្ចប់ជំនួបទ្វេភាគី នាយករដ្ឋមន្រ្តីទាំងពីរ (ចុចអាន)
៩៖ ប្រមុខការទូតកម្ពុជា៖ កងកម្លាំងមួកខៀវកម្ពុជាបច្ចុប្បន្ន ប្រឈមនឹងគ្រោះថ្នាក់ ពេលបំពេញបេសកកម្មក្រៅប្រទេស ជាមួយអង្គការសហប្រជាជាតិ (ចុចអាន)
១០៖ លទ្ធផលប្រឡងបាក់ឌុប មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ សិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់ (ចុចអាន)