(កំពង់ចាម)៖ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ម៉ៅ ហាក់ ព្រមទាំងសហការី បានចុះពិនិត្យជាក់ស្តែង នៃលំហូរទឹកនៅចំណុចស្ពានត្រោះ តាមបណ្តោយផ្លូវជាតិលេខ៦ ដែលជាច្រកទឹកមួយយ៉ាងសំខាន់ពាក់ព័ន្ធនឹងការស្រកចុះយឺត ឬលឿននៃជំនន់ពីខាងលើពិសេស ខេត្តកំពង់ចាម។
មន្រ្តីក្រសួងធនធានទឹក បានបញ្ជាក់ថា តាមការចុះពិនិត្យជាក់ស្តែង បានបង្ហាញឲ្យឃើញថា លំហូរទឹកមានការស្រកចុះយឺត និងតិចជាងពីមុនក្នុងកម្ពស់ប្រមាណ ១ម៉ែត្រ។
សូមបញ្ជាក់ថា ប្រភពទឹកនេះហូរធ្លាក់មកពីសូគងស្រុកកងមាស។ ក្រោយពីហូរចេញតាមរយៈចំណុចស្ពានត្រោះនេះ ទឹកត្រូវហូរចូលស្ទឹងស្ងួត រួចបន្តហូរចូលទៅទន្លេសាប។ ការតាមដានស្រាវជ្រាវនឹងត្រូវបន្តធ្វើដើម្បីរកមូលហេតុពិតប្រាកដ បើមិនដូច្នោះទេ? ការរំដោះទឹកចេញនឹងមានបញ្ហាជាក់ជាមិនខានឡើយ៕