(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង១,៨៨៣គ្រឿង រកឃើញយានយន្តល្មើសច្បាប់ និងផាកពិន័យចំនួន១,៧៣២គ្រឿង ក្នុងនោះ មានម៉ូតូចំនួន១,៣៨១គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៤,៨៦០គ្រឿង រកឃើញយានយន្តល្មើស២៣,៦០៤គ្រឿង ក្នុងនោះម៉ូតូ១៨,៨៥៥គ្រឿង និងផាកពិន័យ២២,៦៣៩គ្រឿង ក្នុងនោះម៉ូតូ១៨,២២៥គ្រឿង៕