(បរទេស)៖ ក្រុមឧទ្ទាម Houthi នៅប្រទេសយេម៉ែន បានចេញមុខអះអាងថា ពួកគេជាអ្នកនៅពីក្រោយករណីប្រើយន្តហោះដ្រូន វាយប្រហារលើមូលដ្ឋានចំនួនពីរកន្លែងរបស់ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramco។ នេះបើតាអ្នកនាំពាក្យក្រុមឧទ្ទាម Houthi ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមសម្តីអ្នកនាំពាក្យក្រសួងមហាផ្ទៃរបស់អារ៉ាប៊ីសាអូឌីត គ្រោះអគ្គីភ័យដែលកើតឡើងនៅមូលដ្ឋានប្រេង Abqiaq និង Khurais របស់ក្រុមហ៊ុនប្រេងរដ្ឋអារ៉ាប៊ីសាអូឌីត Saudia Aramco នៅភាគខាងកើតប្រទេសកំពូលមហាសេដ្ឋីប្រេងនេះ គឺបណ្តាលមកពីការវាយប្រហារដោយយន្តហោះដ្រូន នៅថ្ងៃសៅរ៍នេះ។
គួរជម្រាបថា ប៉ុន្មានខែកន្លងទៅនេះ ក្រុមឧទ្ទាម Houthi បានធ្វើសកម្មភាពវាយប្រហារជាបន្តបន្ទាប់ ដោយយន្តហោះដ្រូនទៅលើព្រលានយន្តហោះ ក៏ដូចជាមូលដ្ឋានប្រេង នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕