(បាត់ដំបង)៖ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងលោកស្រី ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខាបានអញ្ជើញចូលរួម ក្នុងបុណ្យកាន់បិណ្ឌវេនទី១វត្ត រ៉ុមស៊ប្រសិទ្ធីរាម ហៅវត្តសមសាន្ត នាព្រឹកថ្ងៃទី០១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំសាខា មន្ត្រីរាជការជុំវិញខេត្ត យុវជនកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងពុទ្ធបរិស័ទ្ធ បានបូជាទៀនធូប ផា្កភ្ញី ធ្វើកិច្ចនមស្សការ ចំពោះព្រះរតនត្រៃ សមាទានសិល ស្តាប់ព្រះធម៌ទេសនា ព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខទៀត និងបានវេរភត្តាហារ ប្រគេនព្រះសង្ឃ ក្នុងវេនកាន់បិណ្ឌទី១ វត្ត រ៉ុមស៊ប្រសិទ្ធីរាម ហៅវត្តសមសាន្ត ក្រុងបាត់ដំបង ជាកិច្ចបញ្ចប់នៃកម្មវិធីបុណ្យ ដើម្បីឧទ្ទិសនូវផល្លានុសង្ឃឧទ្ទិសជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមាន មាតា បិតា ជីដូន ជីតា ញាតិការទាំង៧សណ្ដាន ដែលបានចែកឋាន ទៅហើយនោះ ។
លោកបណ្ឌិត និងភរិយាប្រគេនបច្ច័យ៤ ដល់ព្រះសង្ឃគងចាំព្រះវស្សាចំនួន១៧អង្គ ក្នុងមួយអង្គបច័្ឆយ៥ម៉ឺនរៀលស្លាដក១ និងបានទទួលបច្ច័យ ដែលទទួលបានក្នុងវេនទី១ សម្រាប់កសាងវត្តចំនួន សរុបប្រាក់រៀល ១០,៨៤៩,០០០រៀល ប្រាក់ដុល្លារ៦៩៥ដុល្លារ និងប្រាក់បាតចំនួន១០០បាត (ជាង៣ពាន់ដុល្លា)។ ដោយឡែក លោកយាយ លោកតា ពុទ្ធបរិស័ទ ប៉ូលីស យុវជន អ្នកជួយចាត់ចែងបម្រើការក្នុងវត្ត ទទួលបានម្នាក់ៗឆត្រ័វីឃែរ១ អាវយឺត១ និងថវិកាមួយចំនួនផងដែរ៕