ឆ្លងចរន្ដអគ្គិសនីឆេះហាងសាច់អាំងចិនមួយកន្លែង នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, សមត្ថកិច្ចប្រើឡានទឹក១៧គ្រឿង ដើម្បីបាញ់ពន្លត់ (Video inside)
14-09-2019 10:16
(ភ្នំពេញ)៖ ហាងសាច់អាំងចិនមួយកន្លែងយីហោ «Han Sheng» ដែលមានទីតាំងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាប់ឆេះផ្នែកខាងមុខ នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញផ្សែងខ្មួលខ្មាញ់ ហុយចេញពីផ្នែកខាងមុខ នៃហាងសាច់អាំងចិន ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលសមត្ថកិច្ច ដើម្បីចេញអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះ។ ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ សមត្ថកិច្ចបានប្រើប្រាស់ ឡានទឹកអស់ចំនួន១៧គ្រឿង ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង នៅវេលាម៉ោងប្រមាណជាង៨ព្រឹក។
បើតាមសេចក្ដីរាយការណ៍ ករណីអគ្គិភ័យនេះ សមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថា ផ្ដើមចេញពីការឆ្លងចរន្ដអគ្គិសនី។ យ៉ាងណាមិញ សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យមានពលរដ្ឋណាម្នាក់រងគ្រោះនោះទេ ពោលគ្រាន់តែខូចខាតសម្ភារមួយចំនួនប៉ុណ្ណោះ៕