(ភ្នំពេញ)៖
សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ ព្រះបរមរាជវាំង ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះ ជនក្បត់ជាតិ សម រង្ស៉ី ដែលហ៊ានប្រមាថ ព្រះកិត្តិនាម ព្រះមហាក្សត្រ (ចុចអាន)

២៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចេញអធិបញ្ជាឱ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៊ី ប្រមាថអង្គព្រះមហាក្សត្រ (ចុចអាន)

៣៖ ក្រុមមេធាវីរាជរដ្ឋាភិបាល ស្នើដល់ស្ថាប័នមានសមត្ថកិច្ច និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរបំផុតលើទណ្ឌិត សម រង្ស៊ី ដែលប្រមាថអង្គព្រះមហាក្សត្រ (ចុចអាន)

៤៖ ទីបំផុតព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ និងស្នើសុំឲ្យឃុំខ្លួន សម រង្ស៉ី ជាបណ្តោះអាសន្ន ពីបទប្រមាថអង្គព្រះមហាក្សត្រ (ចុចអាន)

៥៖ ប្រធានគណបក្ស ពេជ្រ ស្រស់៖ ទណ្ឌិត សម រង្ស៉ី មាននយោបាយទុចរិត, អ្នកប្រមាថព្រះមហាក្សត្រ មានតែពួកក្បត់ជាតិ ប្លន់រាជបល្ល័ង្កតែប៉ុណ្ណោះ (ចុចអាន)

៦៖ ជនក្បត់ជាតិ សម រង្ស៉ី ពិតជាថ្លើមធំណាស់ ហ៊ានប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរ (ចុចអាន)

៧៖ ប្រជាពលរដ្ឋខ្មែរ និងអ្នកប្រើប្រាស់បណ្តាញ Facebook នាំគ្នារិះគន់ លោក សម រង្ស៉ី ដែលថ្លើមធំហ៊ានប្រមាថ ព្រះមហាក្សត្រ (ចុចអាន)

៨៖ នាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីស៊ូលីត បានអញ្ជើញចាកចេញពីប្រទេសកម្ពុជា ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យរយៈពេល២ថ្ងៃ (ចុចអាន)

៩៖ នាយករដ្ឋមន្រ្តីឡាវ ប្រាប់ប្រមុខរដ្ឋស្តីទីកម្ពុជាថា ភាគីទាំងពីរនឹងខិតខំធ្វើឱ្យព្រំដែនកម្ពុជា-ឡាវ មានសន្តិភាព មិត្តភាព និងការអភិវឌ្ឍ (ចុចអាន)

១០៖ ព័ត៌មានលម្អិត ស្តីពីដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីស៊ូលីត មកកាន់កម្ពុជារយៈពេល២ថ្ងៃ (ចុចអាន)

១១៖ ក្រសួងបរិស្ថាន ជូនដំណឹងម្ចាស់អាជីវកម្មលក់វត្ថុអនុស្សាវរីយ៍២៧កន្លែង នៅរាជធានីភ្នំពេញ ដែលសង្ស័យថាលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស តម្រូវឱ្យបញ្ឈប់ជាបន្ទាន់ (ចុចអាន)

១២៖ ទូតកម្ពុជា ប្រតិកម្មនឹងការចុះផ្សាយរបស់ សារព័ត៌មានទេសចរណ៍ឥណ្ឌូនេស៊ី ដែលសរសេរខុសធ្ងន់ធ្ងរថា «ប្រាសាទអង្គរវត្តជារបស់ថៃ» (ចុចអាន)

១៣៖ ក្រសួងធនធានទឹក៖ ភ្លៀងនឹងបន្ដធ្លាក់នៅទូទាំងប្រទេសរហូតដល់ថ្ងៃទី១៩ ខែកញ្ញា ដោយសាររងឥទ្ធិពលសម្ពាធទាប (ចុចអាន)

១៤៖ លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី លោតអស់ក្រឡា ងាកមកសុំចរចាជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន» (ចុចអាន)

១៥៖ លោក ហេង ឡុង សម្រេចដាក់ពាក្យបណ្ដឹងជាផ្លូវការទៅសមត្ថកិច្ចកូរ៉េ ប្ដឹងអ្នកលួចថតវីដេអូ និងបង្ហោះតាមបណ្ដាញសង្គម ដោយគ្មានការអនុញ្ញាត (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ លោក Pompeo មិនអាចកាន់តំណែងកំពូលៗពីរក្នុងពេលតែមួយឡើយ, លោក ត្រាំ មានបេក្ខជនបម្រុងរួចហើយ សម្រាប់តំណែងជាទីប្រឹក្សាសន្តិសុខជាតិថ្មី (ចុចអាន)

២៖ ខណៈកងទ័ពអាមេរិក កំពុងស្ថិតនៅជុំវិញរបងផ្ទះវេណេស៊ុយអេឡា តើរបបដឹកនាំលោក ម៉ាឌូរ៉ូ ជិតដល់ថ្ងៃអវសានហើយឬ? (ចុចអាន)

៣៖ ជប៉ុនដាក់ពាក្យតវ៉ា ក្រោយទូកបំពាក់កាំភ្លើងរបស់កូរ៉េខាងជើង បើកចូលមកកាន់ដែនសមុទ្រជាកម្មសិទ្ធិជប៉ុន (ចុចអាន)

៤៖ អាមេរិកយល់ព្រមលក់យន្តហោះចម្បាំង F-35 ចំនួន៣២គ្រឿងឲ្យប៉ូឡូញ ក្នុងតម្លៃ៦.៥ពាន់លានដុល្លារ (ចុចអាន)

៥៖ ក្រុមហ៊ុនអាមេរិក Google ព្រមបង់ប្រាក់ពិន័យជិត៥៥០លានដុល្លារ ដើម្បីបញ្ចប់ការស៊ើបអង្កេតករណីគេចពន្ធនៅបារាំង (ចុចអាន)

៦៖ ថៃចេញសារព្រមានពីទឹកជំនន់នៅភាគឦសាន, កងទ័ព៤ពាន់នាក់ត្រូវបញ្ជូនឲ្យទៅសង្គ្រោះប្រជាជន (ចុចអាន)

៧៖ រុស្ស៊ីគំរាមពីសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើង បើសិនជាសន្ធិសញ្ញានុយក្លេអ៊ែរជាមួយអាមេរិក ត្រូវស្លាប់បាត់មួយទៀត (ចុចអាន)

៨៖ អ៊ីស្រាអែល ទាត់ចោលរបាយការណ៍ដែលថា ខ្លួនកំពុងលួចស៊ើបការណ៍លើសហរដ្ឋអាមេរិក (ចុចអាន)