(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង១,៨៨៩គ្រឿង រកឃើញយានយន្តល្មើសច្បាប់ និងផាកពិន័យចំនួន១,៧៤៦គ្រឿង ក្នុងនោះ មានម៉ូតូចំនួន១,៣៣១គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣២,៩៧៧គ្រឿង រកឃើញយានយន្តល្មើស២១,៨៧២គ្រឿង ក្នុងនោះម៉ូតូ១៧,៤៧៤គ្រឿង និងផាកពិន័យ២០,៩០៧គ្រឿង ក្នុងនោះម៉ូតូ១៦,៨៤៤គ្រឿង៕