(កោះកុង)៖ អាជ្ញាធរខេត្តកោះកុង ដឹកនាំដោយលោក ផៃធូន ផ្លាកេសន អភិបាលរងខេត្តកោះកុង លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ រួមសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យ និងជួសជុលផ្លូវ១ខ្សែប្រវែង ១,៣០០ម៉ែត្រ ស្ថិតនៅភូមិសាស្រ្ត ក្រុងខេមរភូមិន្ទ ដែលរងគ្រោះដោយសារ ទឹកជំនន់នារដូវវស្សា ដែលមានភ្លៀងធ្លាក់ជោគជាំជាប់ៗគ្នានាពេលកន្លងមក។
លោក ផៃធូន ផ្លាមកេសន បានឱ្យដឹងថា ដើម្បីធ្វើការសម្របសម្រួលផ្នែកចរាចឲ្យបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចទៅមក អាជ្ញាធរបានសហការជាមួយមន្ត្រីជំនាញ ចុះត្រួតពិនិត្យ និងធ្វើការជួសជុសជាបឋមដោយចាក់ថ្ម ឬដីបំពេញតាមក្រលុក ដើម្បីឲ្យបងប្អូនងាយស្រួលធ្វើដំណើរសិន ព្រោះរដូវវស្សានេះក្រុមការងារមិនអាចធ្វើបានរឹងមាំទេ ដោយសាសម្ពាធអាកាសធាតុ នៅទាបមានភ្លៀងបន្តបន្ទាប់រាល់ថ្ងៃ តែអី្វដែលសំខាន់អាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធមិនទុកឲ្យមានទ្រុឌទ្រោមខ្លាំងនោះទេ។
លោក ឈេង សុវណ្ណដា បានឱ្យដឹងដែរថា ផ្លូវ១ខ្សែនេះមានការទ្រុឌទ្រោមខ្លាំងជាងគេ ដោយសារទឹកជំនន់លិចលង់ និងរថយន្តធំៗធ្វើចរាចតាមដងផ្លូវនេះ ការទ្រុឌទ្រោមនេះមានប្រហែល ១,៣០០ម៉ែត្រ ដែលជួសជុល។ លោកបានបន្ថែមថា ផ្លូវ១ខ្សែនេះ ដោយបានប្រើប្រាស់ថវិកាឧបត្ថម្ភរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងការឧបត្ថម្ភពីសម្បុរសជននានា ដែលគាត់ឧបត្ថម្ភតាមរយៈរដ្ឋបាលក្រុង។
លោកបានបញ្ជាក់បន្ថែថា ផ្លូវ១ខ្សែនេះក្រុមកាងារថ្នាក់ស្រុក ថ្នាក់ខេត្ត នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីឡើងវិញនៅឆ្នាំ២០២០ ដោយប្រើប្រាស់ថវិកាជាតិ ហើយការស្ថាបនានេះអាជ្ញាធរ និងរៀបចំប្រព័ន្ធលូឲ្យបានធំ ពង្រីកបណ្តាញផ្លូវទឹកឲ្យធំមិនឲ្យមានទឹកដក់លើផ្លូវទៀតឡើយ។ ជាមួយនោះលោក ក៏បានសូមឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា បើកបរគិតពីសុវត្ថិភាពខ្លួនឯង និងអ្នកដ៏ទៃផង ហើយជួយថែរក្សាអនាម័យបរិស្ថាន ដើម្បីឲ្យខេត្តមានសោភ័ណ្ឌភាព និងធនធានមនុស្សដើម្បីវិស័យទេចរណ៍ និងវិស័យផ្សេងៗកាន់តែរីកចំរើន៕