(ភ្នំពេញ)៖ ឥឡូវនេះ ប្រជាជនកម្ពុជា អាចទទួលបានប្រេងឥន្ធនៈ ដែលមានថាមពលឯតទគ្គកម្មពិភពលោក នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ដែលនៅជិតពួកគាត់ ដែលនាំមកជូនដោយក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីតធីត។
នាពេលថ្មីៗនេះ ប្រេងឥន្ធនៈកាល់តិចជាមួយ Techron® បានចាក់ប្រេងឲ្យរថយន្តមានអាយុ២៨ឆ្នាំ ឡើងភ្នំកម្ពស់១០០០ម៉ែត្រ ដើម្បីកំណត់ត្រាឯតទគ្គកម្មពិភពលោក GUINNESS WORLD RECORDS® title ថ្មីមួយ គឺការបើកបររថយន្តឡើងផ្លូវចំណោត ភ្នំដយឆាងបានលឿនជាងគេ។
តាមរយៈការបង្ហាញ ក្នុងកម្មវិធី «Record Rides» មាន២វគ្គ នៅប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិ National Geographic ដែលក្រុមហ៊ុនកាល់តិច ជាដៃគូសហការតែមួយគត់ សម្រាប់ការប្រកួតប្រជែង ថាមពលប្រេងឥន្ធនៈ របស់ កាល់តិច Caltex’s Fuel Power Challenge។
ក្នុងនោះ បានឃើញអ្នកបើកបររថយន្តប្រណាំងដ៏ស្ទាត់ជំនាញកូនចិនកាត់ចាម៉ៃកា Natasha Chang និងពិធីករទូរទស្សន៍ KC Montero ធ្វើការប្រកួតគ្នាដោយវាស់នាទី ដើម្បីឈានទៅរកកំណត់ត្រាបើកបរឡើង ភ្នំដយឆាង។ នៅទីបំផុត Natasha បានកំណត់ឯតទគ្គកម្មនេះ ដោយប្រើរយៈពេលតែ៦នាទី ៥២,៦៩២វិនាទី ដែលនេះជាបទពិសោធន៍ដ៏អស្ចារ្យមួយ ក្នុងកំណត់ត្រាបើកបរនៅអាស៊ី។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ លោក Shahid Ahmed អគ្គនាយកក្រុមហ៊ុន Chevron ប្រចាំប្រទេសម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា បានចែករំលែកថា ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ នៅក្នុងប្រទេសកម្ពុជា បានបង្ហាញឲ្យដឹងថា កាល់តិច ជាមួយ Techron® ជាប្រេងឥន្ធនៈដែលជួយរក្សាម៉ាស៊ីនបានស្អាតនៅពេលបើកបរ។
លោក Shahid Ahmed បន្ដថា ចំណែកការឈ្នះពានរង្វាន់ GUINNESS WORLD RECORDS® title ក៏ជួយបង្ហាញពីថាមពល លាងសម្អាតម៉ាស៊ីនយានយន្តជាមួយមុខងារ Techron® ដែលធ្វើឲ្យយានយន្ត មានដំណើរការល្អបំផុត និងផ្តល់ថាមពលអតិបរមា ដល់យានយន្តរបស់អ្នក។
លោក Ahmed បានបន្ថែមទៀតថា «នេះជាប្រេងឥន្ធនៈ ដែលមានថាមពលដ៏អស្ចារ្យ ដែលអតិថិជនរបស់យើង អាចទទួលបានបទពិសោធន៍នេះ នៅស្ថានីយប្រេងឥន្ធនៈ កាល់តិច ដែលនៅជិតពួកគាត់ ដើម្បីផ្តល់ថាមពល ដល់យានយន្តក្នុងការបើកបរប្រចាំថ្ងៃរបស់ពួកគាត់»។
លោកថា ម៉ាស៊ីនយានយន្ត ដែលមានថាមពលអតិបរិមា គឺទាមទារឲ្យមានការបញ្ជូនខ្យល់ និងប្រេងឥន្ធនៈបានល្អ តែបើមានបញ្ហាកើតឡើង នោះដោយសារតែមានការកកស្ទះនៅក្នុងសន្ទះប្រេង និងប៊ិកប្រេង។
បើតាមខាងគីមីវិទ្យា តែមួយគត់របស់ Techron® ត្រូវបានបញ្ជាក់ថា ដើម្បីកម្ចាត់ និងការពារម៉ាស៊ីនយានយន្ត ពីការកកស្ទះនៅផ្នែកសំខាន់ៗទាំងនេះ គឺមានតែកាល់តិច ជាមួយ Techron® ទេ ដែលមានបច្ចេកវិជ្ជា Clean & Glide technology អាចជួយកាត់បន្ថយការកកិត និងបង្កើនថាមពលដល់ម៉ាស៊ីនយានយន្តរបស់អ្នក៕