(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជន ដែលជាអ្នកកាន់កាប់លំនៅដ្ឋាន និងដីសាងសង់ទាំងអស់ មានទីតាំងនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ឲ្យបានជ្រាបថា គណៈកម្មការរដ្ឋបាលនៃតំបន់វិនិឆ្ឆ័យ នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសជាតំបន់វិនិឆ្ឆ័យមានលក្ខណៈជាប្រព័ន្ធ នៅវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ស្ថិតនៅបរិវេណសាលាសង្កាត់ឫស្សីកែវ។
នេះបើតាមសេចក្ដីជូនដំណឹងផ្លូវការមួយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្ដីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិឆ្ឆ័យមានលក្ខណៈជាប្រព័ន្ធ ដែលភ្នាក់ងារ Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។
សេចក្ដីដូចបានជម្រាបជូនខាលើ សូមបង-ប្អូនដែលជាអ្នកកាន់កាប់លំនៅដ្ឋាន និងដីសាងសង់ ព្រមទាំងអ្នកពាក់ព័ន្ធ ដែលមានក្បាលដីស្ថិតនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ទាំងអស់ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសតំបន់វិនិឆ្ឆ័យ និងការពន្យល់ណែនាំពីគណៈកម្មការរដ្ឋបាល ស្ដីពីដំណើរការវិនិឆ្ឆ័យ និងការចូលរួមក្នុងដំណើរការ ចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ឲ្យបានគ្រប់ៗគ្នា៕