(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុងនឹងផ្តល់អាហារូបករណ៍ដែលមានទឹកប្រាក់សរុបរហូតដល់ ១៣២,០០០ដុល្លារ សម្រាប់ប្អូនៗដែលទើបប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ ដែលទទួលបាននិទ្ទេស A ឬនិទ្ទេស B ចំនួន២២រូប ដែលក្នុងនោះនិស្សិតអាហារូបករណ៍ម្នាក់ៗនឹងទទួលបានការឧបត្ថម្ភទឹកប្រាក់ចំនួន៦០០០ដុល្លារ ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ។

នេះជាឆ្នាំទី៣ហើយ ដែលក្រុមហ៊ុន ជីប ម៉ុង ផ្តល់អាហារូបករណ៍ទៅដល់សិស្សឆ្នើម ដោយទទួលបានទឹកប្រាក់អាហារូបករណ៍ ចំនួន៦,០០០ដុល្លារ ព្រមទាំងកម្មវិធីអប់រំនានា ដើម្បីបង្កើនសមត្ថភាព និងភាពជាអ្នកដឹកនាំ ទៅដល់និស្សិតអាហារូបករណ៍គ្រប់រូប ដែលជាអនាគតធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន។

ក្រុមហ៊ុនចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ ចាប់ពីថ្ងៃនេះតទៅហើយ ដែលពាក្យស្នើសុំអាចស្វែងរកបាននៅលើទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន ជីប ម៉ុង។

គួរបញ្ជាក់ផងដែរថា ដើម្បីទទួលបានអាហារូបករណ៍ បេក្ខជនត្រូវបំពេញឲ្យគ្រប់តាមលក្ខខណ្ឌ។ បេក្ខជនដែលជាប់វគ្គជម្រុះ នឹងត្រូវឆ្លងកាត់វគ្គសម្ភាសន៍ជាភាសាអង់គ្លេសមួយទៀត ទើបអាចទទួលបានអាហារូបករណ៍នេះ។

លទ្ធផលនឹងធ្វើការប្រកាសលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ជីប ម៉ុង។

* សូមអានសេចក្តីជូនដំណឹងអំពីអាហារូបករណ៍ http://bit.ly/2m3ZGVB

* ទាញយកពាក្យស្នើសុំ https://bit.ly/2m2aiEs

* ផ្ញើពាក្យស្នើសុំដែលបានបំពេញរួច ភ្ជាប់មកជាមួយច្បាប់ចម្លងនៃវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ ជាទម្រង់ PDF ផ្ញើទៅកាន់អ៊ីម៉ែល [email protected]

* សម្រាប់ព័ត៌មានបន្ថែម សូមអ៊ីម៉ែលទៅកាន់ [email protected] ឬទូរស័ព្ទទៅលេខ ០៦៧ ៧៧៧ ១៨៩។

សូមរង់ចាំតាមដានគេហទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ជីប ម៉ុង https://www.facebook.com/ChipMongOfficial/