(ភ្នំពេញ)៖ ប្រសិនបើយើងធ្វើការពិចារណា ទៅលើគម្រោងអភិវឌ្ឍន៍ទាំងអស់ ដែលកំពុងដំណើរការនៅក្នុងទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្ននេះ យើងប្រាកដជាមិនជឿទេថា មានអគារ មជ្ឈមណ្ឌលកម្សាន្ត និងផ្សារទំនើបជាច្រើនបន្ថែមទៀត អាចនឹងលេចចេញជារូបរាងឡើង នៅក្នុងទីក្រុងមួយនេះឡើយ ក៏ប៉ុន្តែមជ្ឈមណ្ឌលកម្សាន្ត WB Arena ត្រូវបានបង្កើតឡើងដើម្បីក្លាយជាគោលដៅលំហែកម្សាន្តដ៏រំភើបបំផុតមួយ ដែលមានទីធ្លានៅខាងក្រៅអគារដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជា។
ពេលនេះ លោកអ្នកអាចអញ្ជើញមកទស្សនាកម្សាន្តនៅតាមហាង និងភោជនីយដ្ឋានទាំងអស់ជារៀងរាល់ថ្ងៃនៅ មជ្ឈមណ្ឌលកម្សាន្ត WB Arena បានដោយសេរី ប៉ុន្តែក៏សូមទន្ទឹងរង់ចាំតាមដានកម្មវិធីបើកសម្ពោធផ្សារទំនើបនេះ ដែលនឹងប្រកាសជូនដំណឹងនាពេលខាងមុខនេះផងដែរ។
ដោយបង្កើតឡើងក្នុងគោលបំណងធ្វើជាទីកន្លែង សម្រាប់ការលំហែ និងកម្សាន្តនៅកន្លែងតែមួយ មជ្ឈមណ្ឌលកម្សាន្ត WB Arena បានរចនាឡើងក្នុងគោលបំណងក្លាយជាគោលដៅ សម្រាប់ទេសចរណ៍ នៃមជ្ឈមណ្ឌលកម្សាន្តលំដាប់ទី១ នៅរាជធានីភ្នំពេញ។ ជាសំណង់អគារដែលមានស្ថាបត្យកម្មដ៏ស្អាតអស្ចារ្យ និងមានទីតាំងបែរមុខទៅរកទន្លេ។
មជ្ឈមណ្ឌលកម្សាន្ត WB Arena មានទេសភាពស្រស់ស្អាតដ៏សែនមនោរម្យ និងបរិយាកាសបរិសុទ្ធជាមួយនឹងខ្យល់ ជំនោរទន្លេដ៏ត្រជាក់។ ដោយមានទីតាំងស្ថិតនៅចន្លោះទន្លេបាសាក់ និងផ្លូវជាតិលេខ២ មជ្ឈមណ្ឌលកម្សាន្ត WB Arena ស្ថិតនៅទីតាំងដែលមានផ្លូវងាយស្រួលចេញចូល ចម្ងាយត្រឹមតែ១៥ នាទីប៉ុណ្ណោះពី (វិមានឯករាជ្យ) និងត្រឹមតែ៣គីឡូម៉ែត្រពីស្ពានអាកាសព្រះមុនីវង្ស និង៥នាទីពីមហាវិថីសម្ដេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដោយនៅជិតសាលារៀន International School of Phnom Penh (ISPP)។
មជ្ឈមណ្ឌលកម្សាន្ត WB Arena ត្រូវបានរៀបចំឡើងដើម្បីបង្ហាញ ទៅតាមសកម្មភាពនានាជាច្រើន ដែលស័ក្ដិសមបំផុតសម្រាប់មនុស្សគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋានខុសៗគ្នាទាំងអស់។ ភ្ញៀវទេសចរ អាចចាប់ផ្ដើមដោយរីករាយកម្សាន្ត ជាមួយនឹងជម្រើសភោជនីយដ្ឋានយ៉ាងសម្បូរបែប ហើយបន្តដំណើរទៅដល់តំបន់ហាងលក់ឥវ៉ាន់យ៉ាងធំល្វឹងល្វើយ និងចូលកាន់តែជ្រៅទៅដល់កន្លែង ដើរទិញសម្ភារៈប្រើប្រាស់គ្រប់បែបយ៉ាង ឬអាចមករីករាយជាមួយនឹងសំឡេងសើចសប្បាយក្អាកក្អាយរបស់កុមារ ដែលកំពុងលេងយ៉ាងសប្បាយ នៅក្នុងសួនកុមារដែលមានទីធ្លាដ៏ធំទូលាយ។
នៅមជ្ឈមណ្ឌលកម្សាន្ត WB Arena ក៏នឹងមានព្រឹត្តិការណ៍ពិសេសជាច្រើននាពេលរាត្រី រួមមានកម្មវិធីសម្ដែងសិល្បៈវប្បធម៌ និងកម្មវិធីប្រគុំតន្រ្តីសម័យទំនើប ដែលភ្ញៀវទេសចរទាំងអស់ ទាំងអ្នកនៅលីវ អ្នកមានគូ ឬអ្នកមកជាលក្ខណៈក្រុមគ្រួសារ សុទ្ធតែអាចទទួលបានភាពសប្បាយរីករាយ នៅក្នុងបរិយាកាសខ្យល់បរិសុទ្ធដ៏ស្រស់ស្រាយ នៅមាត់ទន្លេ។
មជ្ឈមណ្ឌលកម្សាន្តនេះ មានទីតាំងនៅតាមបណ្ដោយទន្លេបាសាក់ ដែលរួមមានហាងប្រមាណ២០០ហាង។ នៅក្នុងរយៈពេលពីរបីខែខាងមុខនេះ WB Arena នឹងដាក់ឱ្យដំណើរការទូកឯកជនផ្ទាល់ខ្លួន ទូកតាក់ស៊ី និងទូកទេសចរណ៍កម្សាន្ត ដែលអាចអោយភ្ញៀវទេសចរលំហែកម្សាន្ត បានយ៉ាងសប្បាយរីករាយ និងទទួលទានម្ហូបអាហារ រសជាតិដ៏ឆ្ងាញ់ពិសារនៅលើផ្ទៃទឹក។
នៅមាត់ទឹកមានផ្លូវដើរតាមមាត់ទន្លេទំហំ២៥ ម៉ែត្រ ដែលភ្ញៀវទេសចរអាចដើរលំហែកម្សាន្ត និងគយគន់ទេសភាព និងភ្លើងចំរុះពណ៌របស់ទីក្រុងនាពេលរាត្រី យ៉ាងសប្បាយរីករាយ។ ការដើរលំហែកម្សាន្តនៅតាមមាត់ទន្លេនេះ គឺជាឱកាសថតរូបស្អាតៗ និងជាពេលវេលាដែលលោកអ្នកអាចបន្ធូរអារម្មណ៍ រំសាយអស់នូវទុក្ខកង្វល់នានា។
ចំណុចមួយទៀត ដែលធ្វើឱ្យមជ្ឈមណ្ឌលកម្សាន្ត WB Arena មានលក្ខណៈពិសេសល្អលើសពីគេនោះ គឺផ្នែកកម្សាន្ត។ កូនក្មេងអាចរត់លេង និងលេងយ៉ាងសប្បាយរីករាយ នៅក្នុងសួនកុមារដែលមានទំហំ ៥០០ម៉ែត្រការ៉េ សម្បូរទៅដោយប្រដាប់ក្មេងលេង ដូចជា (ពោងខ្យល់) លោតលេង ទោងយោល កន្លែងរំអិល និងរបារតោងឡើង ជាដើម។ ភ្ញៀវគ្រប់វ័យទាំងអស់សុទ្ធតែ ទទួលបានការស្វាគមន៍ ឱ្យចូលរួមទស្សនានៅក្នុងមជ្ឈមណ្ឌលពិភពសិប្បនិម្មិត (បច្ចេកវិទ្យា AR) ដែលមានទំហំ ១៥០ម៉ែត្រការ៉េ ដែលអ្នកគ្រប់គ្នាអាចរីករាយទស្សនាជាមួយទស្សនីយភាព ក្នុងពិភពផ្សេងៗគ្នាតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។
នៅ WB Arena គឺពិតជាមានភាពងាយស្រួលបំផុត ជាមួយនឹងទីធ្លាចំណតធំទូលាយ ដែលលោកអ្នកមានភាពងាយស្រួលបំផុត ក្នុងការចេញចូល ដូចជា ងាយស្រួលឈាងចូលចត ដើម្បីទិញកាហ្វេនៅពេលកំពុងធ្វើដំណើរ ឬការទិញខ្ចប់យកទៅក្រៅ ឬអាចចតរថយន្តយ៉ាងមានសុវត្ថិភាព ខណៈដែលលោកអ្នកកំពុងដើរលំហែកម្សាន្ត ដ៏រីករាយនាពេលថ្ងៃ ឬល្ងាចនៅតាមមាត់ទន្លេ។
គ្រាន់តែតំបន់ភោជនីយដ្ឋានតែមួយមុខ អាចផ្ដល់ជម្រើសយ៉ាងសម្បូរបែបរាប់មិនអស់ទៅហើយ ដោយសារតែមានជម្រើសល្អៗច្រើន គ្រប់បែបយ៉ាងនៅកន្លែងតែមួយ។ នៅទីនេះ ក៏មានកាហ្វេម៉ាកល្បីៗច្រើនមុខ ហាងនំ ហាងអាហារសម្រន់ ភោជនីយដ្ឋានក្នុងស្រុក ភោជនីយដ្ឋានម្ហូបខ្មែរ ចិន ជប៉ុន និងអឺរ៉ុបផងដែរ ដូចជា ហាងខ្ទះដៃ៣ ដែលមានប្រម៉ូសិនបញ្ចុះតម្លៃពិសេស ៥០% លើមុខម្ហូបពិសេសៗ និងមានការបញ្ជុះតម្លៃ ៥០% បន្ថែមទៀត លើស្រារក្រឡុកពី David’s cocktail ហើយជាចុងក្រោយនោះ គឺការបញ្ចុះតម្លៃ ៣០% ពី Black Bull SteakHouse ដែលជាភោជនីយដ្ឋានមួយ ដែលពេញនិយម និងគាំទ្រពីសំណាក់យុវវ័យលើស្ទេកសាច់គោរសជាតិដើម ដែលកំពុងល្បីនៅក្នុងទីផ្សារ។
មជ្ឈមណ្ឌលកម្សាន្ត WB Arena នឹងបើកសម្ពោធជាផ្លូវការនៅចុងឆ្នាំ២០១៩នេះ៕