(ភ្នំពេញ)៖ ដើម្បីលើកទឹកចិត្តដល់សិស្សឆ្នើម ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានសម្រេចផ្តល់អាហាររូបករណ៍ច្រើនកន្លែងដល់សិស្ស ឆ្នើមទាំងអស់ដែលទទួលបាននិទ្ទេស A ឬ B។

លោកសាស្ត្រាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ AUPP បានឲ្យដឹងថា ការផ្តល់ឱកាសអាហាររូបករណ៍នេះ ជាការបើកច្រកឲ្យសិស្សឆ្នើមនិទ្ទេស A ឬ B ដែលខ្សត់ខ្សោយខាងផ្នែកហរិញ្ញវត្ថុ អាចទទួលបានការអប់រំមួយដ៏ល្អបំផុត សម្រាប់អនាគតរបស់ពួកគាត់ ក្រុមគ្រួសារ និងសង្គមជាតិ។

AUPP ជាសាកលវិទ្យាល័យឈានមុខមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តល់ឲ្យនិស្សិតទទួលបានសញ្ញាបត្រពីរ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ ដោយនិស្សិតពុំចាំបាច់ត្រូវទៅសិក្សានៅសហរដ្ឋអាមេរិក និងចំណាយថ្លៃសិក្សាដ៏ច្រើនសន្ធឹកសន្ធាប់ឡើយ។

សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ ក្នុងការទទួលអាហាររូបករណ៍នេះ សូមទំនាក់ទំនងមកកាន់ ការិយាល័យផ្តល់ព័ត៌មានរបស់សាកលវិទ្យាល័យ AUPP តាមរយៈទូរស័ព្ទលេខ៖ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១ ឬចូលទៅកាន់គេហទំព័រ៖ WWW.aupp.edu.kh៕