(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះមរណភាព ឯកឧត្តម នាយឧត្ដមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ដែលសារលិខិតនោះមានខ្លឹមសារថា ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា សូមចូលរួមសម្តែងនូវការសោក ស្តាយ អាឡោះអាល័យ ក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អតីត អ្នកតំណាងរាស្ត្រ និងអតីតប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា ដែល បានទទួលមរណភាពកាលពីថ្ងៃ ទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលា ម៉ោង ១ម៉២០ទៀបភ្លឺ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ជាការបាត់បង់ ស្វាមីបិតា ជីតា ជាទីស្រឡាញ់ស្មើជីវិត ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិ ដ៏ឆ្នើម មួយរូប ដែលបានបូជាកម្លាំងកាយចិត្តក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ហើយបានរួមចំណែកយ៉ាងសកម្ម ក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ ឲ្យ មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសប្រែក្លាយភូមិភាគឦសាន ឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ព្រមទាំងបានបន្សល់ទុកនូវស្នាដៃជាច្រើន ក្នុងការបម្រើស្ថាប័នព្រឹទ្ធសភា ពង្រឹងលិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
ស្ថិតក្នុងមរណទុក្ខដ៏មហាក្រៀមក្រំក្តុកក្តួលនេះ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសាររំលែកទុក្ខ៖