(ភ្នំពេញ)៖​ ថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO កំពុងឡើងកូដខ្លាំង រហូតអាចគ្រប់គ្រងតំណែងជួរមុខគេ នៅកម្ពុជា និងប្រទេសពីរផ្សេងទៀត​ ខាងក្រោមនេះ​ជាហេតុផលចម្បងៗ នៅពីក្រោយខ្នងនៃភាពជោគជ័យ របស់ក្រុមហ៊ុនស្មាតហ្វូនដ៏ធំមួយនេះ។

ហេតុផលទី១៖ OPPO គឺជាក្រុមហ៊ុន​ដែលតែងតែគិតគូរពីគុណភាព និង សុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាចម្បង។ ជាទូទៅមុននឹងបញ្ចេញចរាចរណ៍ទូរស័ព្ទនៅលើទីផ្សារ ក្រុមហ៊ុនមួយនេះបានធ្វើការតេស្តសាកល្បង និងត្រួតពិនិត្យនូវកម្រិតគុណភាពយ៉ាងល្អិតល្អន់ យ៉ាងផ្ចិតផ្ចង់ រួមមាន៖

*ការធ្វើតេស្ត លើភាពធន់​និងរឹងមុំារបស់ទូរស័ព្ទនីមូយៗ មុននឹងបញ្ចេញមកទីផ្សារ ហៅថា (FREE DROP TEST) តាមរយៈម៉ាស៊ីនបត់បែន វាយបោក និងទម្លាក់ទូរស័ព្ទកម្ពស់ជាងមួយ១ម៉ែត្រក្នុងម៉ាស៊ីន ប្រហែល២៨០០ដង។

*ការធ្វើតេស្តខូសមិកតិច (COSMETIC TEST) ដើម្បីស្វែងរកប្រតិកម្មគីមីនៅក្នុងទូរស័ព្ទ។

*ការធ្វើតេស្ត លើប៊ូតុងថាមពល ហៅថា (BUTTON POWER TEST) ចំនួន៥ម៉ឺនដង។

*ការធ្វើតេស្ត (WATER RESISTANT) រយៈពេល ១០នាទី (ក្រោមសំណើម និងដំណក់ទឹកភ្លៀង)។

*ការធ្វើតេស្តកាមេរ៉ាថតរូបនៅទីតាំងផ្សេងៗគ្នា (មានពន្លឺ និងអត់ពន្លឺ) រាប់ម៉ឺនដង។

*ការធ្វើតេស្ត ភាពធន់នឹងបរិស្ថាន (ENVIRONMENTAL RESILIENCE) ក្នុងសីតុណ្ហភាពក្តៅខ្លាំង ៥៥ អង្សាសេ និង ក្នុងស្ថានភាពសំណើម ៩៥ភាគរយ ដើម្បីធានាថាវាមិនផ្ទុះ មិនបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។

ដូច្នេះបើលទ្ធផលនៃការធ្វើតេស្តនោះបរាជ័យ ក្រុមហ៊ុននឹងមិនផលិតទូរស័ព្ទស៊េរីនោះឡើងវិញទេ ប៉ុន្តែពួកគេនឹងសិក្សានូវចំណុចខ្វះខាត សម្រាប់ការផលិតនូវទូរស័ព្ទម៉ូឌែលលើកក្រោយៗទៀត។

ហេតុផលទី២៖ OPPO ប្រកាន់គោលជំហរតស៊ូ និងការច្នៃប្រឌិតខ្ពស់ឈានមុខគេ តម្រូវទៅតាមចិត្តអ្នកប្រើប្រាស់នៅទូទាំងពិភពលោក។ ពីមួយជំនាន់ទៅមួយជំនាន់ ទូរស័ព្ទរបស់ក្រុមហ៊ុនមួយនេះ តែងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ក្រុមយុវវ័យ ដោយទទួលបានការកោតសរសើរលើ សមត្ថភាព បច្ចេកវិទ្យា រូបរាង ពណ៌សម្បុរ កាមេរ៉ាថតរូប និងថាមពលថ្ម ជាដើម ដែលស័ក្តសមនឹងតម្លៃដែលបានចរាចរណ៍នៅលើទីផ្សារ។

ហេតុផលទី៣៖ OPPO ខ្លាំងខាងថតរូបស្អាត ត្រូវចិត្តអ្នកប្រើប្រាស់គ្រប់ស្រទាប់គ្រប់វ័យ រហូតអាចក្លាយជាម៉ាកទូរស័ព្ទដែលមានគុណភាពល្អ ត្រូវបានគេដាក់រហ្ស័សនាមថាជាអ្នកជំនាញកែសម្រស់ និងអ្នកជំនាញថតរូប Portrait ច្បាស់ល្អឥតខ្ចោះ ក្រោមការអភិវឌ្ឍន៍ និងច្នៃប្រឌិតឥតឈប់ឈរ ពីមួយជំនាន់ទៅមួយជំនាន់។

ហេតុផលទី៤៖ OPPO មានមជ្ឍមណ្ឌលជួសជុលទូរស័ព្ទដៃ (OPPO Service Centre) ផ្ទាល់ខ្លួនជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា ដែលបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់គ្រប់ទីកន្លែង សម្រាប់អតិថិជនថ្មី OPPO នឹងផ្តល់ជូននូវការធានាលើសេវាកម្មជួសជុលដោយឥតគិតថ្លៃក្នុងរយៈពេលពេញមួយឆ្នាំ​ក្នុងករណីទូរស័ព្ទទើបនឹងទិញក្នុងរយៈពេល៧ថ្ងៃ​មានបញ្ហាគ្រឿងម៉ាស៊ីន នោះក្រុមហ៊ុន និងប្តូរគ្រឿងម៉ាស៊ីនទូរស័ព្ទដោយឥតគិតថ្លៃ។ អ្វីដែលកាន់តែពិសេសសម្រាប់ទូរស័ព្ទ OPPO Reno 10X Zoom អាចទទួលសេវាជួសជុលបានយ៉ាងងាយស្រួល គ្រប់បណ្តាប្រទេសដែលមាន Brand OPPO នៅទីនោះស្រាប់ អំឡុងពេលដែលលោកអ្នកជួបបញ្ហា។

យោងតាមហេតុផលខាងលើនេះហើយ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO អាចនិយាយបានថាវាមានភាពស័ក្តិសម ក្នុងការឈរលើលំដាប់លេខរៀងជួរមុខគេ ពិតប្រាកដមែនផ្អែកលើគុណភាពផលិតផល ការគិតគូរពីសុវត្ថិភាពអ្នកប្រើប្រាស់ និងការជូនសេវាទាន់ពេលវេលា។

ម្យ៉ាងវិញទៀត ក្រុមហ៊ុនមួយនេះ នៅតែបន្តភាពច្នៃប្រឌិតឥតដែនកំណត់របស់ខ្លួន ផ្នែកបច្ចេកវិទ្យា និងការរចនាសោភ័ណភាព ទូរស័ព្ទ​​ OPPO គឺដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់របស់ខ្លួន ដែលជាមូលហេតុមួយធ្វើឲ្យ Brand ទូរស័ព្ទចាស់ទុំមួយចំនួន ញាក់សាច់ម្តងៗដែរ។

ដូច្នេះយើងចាំអ៊ុតមើលបន្តទៅទៀតថា តើ OPPO អាចដណ្តើមយកចំណាត់ថ្នាក់អ្វីជាបន្តនៅក្នុងពិភពបច្ចេកវិទ្យាទូរគមនាគមន៍ឥតខ្សែមួយនេះ?