(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,២៦០គ្រឿង រកឃើញល្មើសច្បាប់ និងផាកពិន័យ ២,០៧៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣១,០៨៨គ្រឿង រកឃើញយានយន្តល្មើស ២០,០១៦គ្រឿង (ម៉ូតូ១៦,១៤៣គ្រឿង) និងផាកពិន័យ ១៩,១៦១គ្រឿង៕