(កំពង់ចាម)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំស្ដីពីការ អធិការកិច្ចលើការងាររដ្ឋបាល ការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងការិយបរិច្ឆេទឆ្នាំ២០១៨ និងបណ្តាឆ្នាំពាក់ព័ន្ធ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងលោក អ៊ុក ថុន ទីប្រឹក្សាក្រសួង និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអធិការកិច្ច ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
ក្នុងកិច្ចប្រជុំដែលបានធ្វើនៅសាលាប្រជុំតូច របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនេះ ក៏មានការអញ្ជើញចូលរួមពីប្រតិភូក្រុមការងារ លោក លោកស្រី ស្នងការរងគ្រប់រូប លោកអនុប្រធានផែនគ្រប់រូប លោក លោកស្រីនាយការិយាល័យគ្រប់រូបផងដែរ៕