(ភ្នំពេញ)៖ ឱកាសសិក្សាថ្មី​ បានមកដល់ហើយ ពីវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC-IFL) សម្រាប់វគ្គសិក្សាថ្មី លើជំនាញភាសារអង់គ្លេស​ ដែលនឹងទទួលចុះឈ្មោះចូលរួមរៀន ចាប់ពីថ្ងៃទីផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩។

ចំពោះការធ្វើតេស្ដ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧៖៣០នាទីព្រឹក ដល់ម៉ោង ៥៖០០រសៀល និងថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧៖៣០នាទីព្រឹក ដល់ម៉ោង១០៖០០ព្រឹក ។

សម្រាប់ទីតាំងធ្វើតេស្ដ នឹងប្រព្រឹត្ដទៅ នៅសាកវិទ្យាល័យបញ្ញាសាស្ត្រ សាខាទួលទំពូង និងសាកលវិទ្យាល័យបញ្ញាសាស្ត្រ សាខាខាងត្បូងវិមានឯករាជ្យ ។ជាមួយគ្នានោះ រាល់សិក្សានុសិស្ស ដែលមកធ្វើតេស្ដចូលរៀន សូមភ្ជាប់មកជាមួយនូវ៖

*រូបថត ៤ គុណ ៦ ចំនួនពីរសន្លឹក

*សំបុត្រកំណើតចម្លង ឬអត្តសញ្ញាណប័ណ្ណ ឬកាតសិស្ស

ព័ត៌មានលម្អិត សូមទំនាក់ទំនង តាមប្រព័ន្ធទូរស័ព្ទលេខ៖ ០២៣ ៩៩០ ១៥៣/ ០៨៧ ៨៦៦ ៣៦៣ ឬចូលទៅកាន់គេហទំព័រ Facebook៖https://www.facebook.com/pucifl/videos/485559442264594/