(ភ្នំពេញ)៖ ដោយមើលឃើញថានៅលើទីផ្សារកម្ពុជា នាពេលបច្ចុប្បន្ន កំពុងមានសន្ទុះយ៉ាងខ្លាំង នូវតម្រូវការបចេ្ចកវិទ្យា ក្នុងការប្រឆាំងនឹងការវាយលុក ចូលទៅដល់ប្រព័ន្ធទិន្នន័យរបស់អតិថិជន នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន Campura Triangulum Corporation និងក្រុមហ៊ុន Trend Micro បានសហការគ្នា បង្កើតសិក្ខាសាលាមួយ ស្តីអំពី «Building The Connected Threat Defense of The Future» ផ្តោតលើដំណោះស្រាយក្នុងការប្រឆាំងនឹងការវាយលុក ចូលទៅដល់ប្រព័ន្ធទិន្នន័យរបស់អតិថិជន ដែលជាផ្នែកមួយដ៏សំខាន់ផងដែរ។
ចំពោះសិក្ខាសាលានេះដែលបានធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា (Sofitel Phnom Penh Phokeethra) ក្នុងនោះលោក អ្នកស្រី ស៊ឹម ស្រីទូច ដែលជាប្រធានផ្នែកលក់របស់ក្រុមហ៊ុន Campura បានបញ្ជាក់ថា លោកស្រីពិតជារីករាយចំពោះក្រុមហ៊ុន Trend Micro ដែលបានសហការគ្នាបង្កើតកម្មវិធីនេះឡើង ហើយសិក្ខាសាលានេះ ក៏ផ្តោតសំខាន់ទៅលើដំណោះស្រាយក្នុងការប្រឆាំងនិងការវាយលុកចូលទៅដល់ប្រព័ន្ធទិន្នន័យរបស់អតិថិជន ដែលជាផ្នែកមួយដ៏សំខាន់ និងគួរឲ្យយកចិត្តទុកដាក់ពីសំណាក់អតិថិជនទាំងឡាយផងដែរ។
លោក Zaw Min Oo ដែលជា Presales consultant របស់ក្រុមហ៊ុន Trend Micro បានឲ្យដឹងផងដែរថា ចំពោះអតិថិជនដែលតែងតែគាំទ្រ ក្នុងការប្រើប្រាស់ផលិតផល Trend Micro នាពេលកន្លងមកដែលមានក្រុមហ៊ុន Campura Triangulum Corporation ជាដៃគូក្នុងការផ្គត់ផ្គង់ និងផ្តល់សេវាកម្ម ដើម្បីបំពេញនូវរាល់តម្រូវការ របស់អតិថិជនក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ហើយលោកក៏បានលើកយកផលិតផល Trend Micro Deep Security (សម្រាប់ការពារលើ Physical Server, Virtualize Server and Cloud) ដែលជាផ្នែកមួយកំពុង តែពេញនិយមនៅលើទីផ្សារ មកបង្ហាញជូនអតិថិជន ឲ្យបានយល់ដឹងកាន់តែច្បាស់ អំពីអត្ថប្រយោជន៍ និងការប្រើប្រាស់នៃផលិតផលនេះ យកទៅប្រើប្រាស់នៅក្នុងក្រុមហ៊ុន និងស្ថាប័នរបស់ពួកគេ។
ដោយឡែក លោក Nyan Lynn Thant ដែលជា Regional Account Manager របស់ក្រុមហ៊ុន Trend Micro ក៏បានធ្វើការពន្យល់បន្ថែម អំពីផលិតផលនេះទៅកាន់អតិថជនផងដែរថា ដើម្បីឲ្យអតិថជនបានស្វែងយល់ពី គុណប្រយោជន៍ក្នុងការប្រើប្រាស់ និងដោយផ្តោតសំខាន់ទៅលើ គុណភាពដើម្បីស្ថាប័នរបស់ អតិថិជនធានាបាននូវសុវត្តិភាព និងការរក្សាបានស្ថេរភាព ហើយជួយសម្រួលដល់ការធ្វើជំនួញ។
លោកក៏បានថ្លែងអំណរគុណ ចំពោះអតិថិជនដែលតែងតែគាំទ្រនាពេលកន្លងមកនេះ ហើយចំពោះសិក្ខាសាលានេះ ដែលក៏និងធ្វើឲ្យអតិថិជនទទួលបាននូវចំណេះដឹង ក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យារបស់ផលិតផល Trend Micro ពីព្រោះវាជាផ្នែកបច្ចេកវិទ្យាមួយ ជួយសម្រួលក្នុងការប្រឆាំងនឹងការវាយលុក ចូលទៅដល់ប្រព័ន្ធទិន្នន័យរបស់អតិថិជន នឹងជួយជំរុញអាជីវកម្មឲ្យកាន់តែរីកចម្រើន៕