Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួង និងស្ថាប័នពាក់ព័ន្ធ បន្តប្រតិបត្តិការទាញសាឡង់ដឹកខ្សាច់ ដែលជាប់គឿងនៅសសរស្ពានព្រែកតាមាក់

12-09-2019 09:14

(កណ្តាល)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បានបន្តប្រតិបត្តិការទាញសាឡង់ដឹកខ្សាច់ ដែលជាប់គឿងនៅសសរស្ពានព្រែកតាមាក់ បន្ទាប់ពីចំណាយពេលអស់ជាច្រើនថ្ងៃរួមមក។

ក្រោយហេតុការណ៍សាឡង់ដឹកខ្សាច់ទម្ងន់ជិត២,០០០តោន ជាប់គឿងនឹងសសរទី៣ ស្ពានព្រែកតាមាក់នេះ បានកើតឡើងតាំងពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩។

រយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានប្រើប្រាស់នូវវិធីសាស្ត្រនានាមួយចំនួន ប៉ុន្តែនៅតែមិនទាន់អាចទាញសាឡង់ដ៏ធ្ងន់មួយនេះ ចេញពីសសរស្ពាននៅឡើយទេ៕