(ក្រចេះ)៖ វិទ្យាស្ថានអាស៊ីកម្ពុជា ខេត្តក្រចេះ បានបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូរ ដើម្បីអភិវឌ្ឍន៍វិស័យអប់រំរបស់ខ្លួន ពង្រឹងនូវគុណភាព និងសមត្ថភាពអប់រំសិក្សារបស់ខ្លួន ក្នុងការប្រកួតប្រជែងជាមួយវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា ក្នុងការចាប់យក សិស្ស-និស្សិត ឱ្យមកចូលសិក្សានៅវិទ្យាស្ថានរបស់ខ្លួន។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញសាកលវិទ្យាល័យ ប្រទេសឥណ្ឌូនេស៊ី ហៅកាត់ (UII) ដើម្បីទស្សនកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោទការងារបង្រៀន ដែលខ្លួនទទួលបានជោគជ័យបង្ហាញដល់សិស្សនិស្សិត និងសាស្រ្តាចារ្យ នៅវិស្ថានអាស៊ីកម្ពុជា ក្នុងគោលបំណងបន្តលើកិច្ចសហប្រតិបត្តិការដៃគូរ។
បើតាមកញ្ញា ចាន់ សូលីការ ជានិស្សិតឆ្នាំទី៣ បានបញ្ជាក់ពីការទទួលបានសារៈប្រយោជន៍ពីវិទ្យាស្ថាន និងកិច្ចសហប្រតិបត្តិកា គឺទទួលបានចំណេះដឹង បទពិសោធន៍ថ្មី តាមរយៈទស្សនៈកិច្ចសិក្សាជាមួយសាកលវិទ្យាល័យរបស់ខ្លូន ក្នុងនិងក្រៅប្រទេស ជាពិសេសបរិបទការរស់នៅក្នុងសង្គម និងប្រទេសដៃគូរក្នុងពិភពលោកផងដែរ ។
កញ្ញាបានបន្តទៀតថា ការសហការជាមួយដៃគូនៅក្រៅប្រទេស គឺសារៈប្រយោជន៍ដោយសារតែលោកនាយកអាស៊ីកម្ពុជា បានបង្កើនកម្មវិធី ការផ្លាស់ប្ដូរ បទពិសោធន៍ ក្នុងការសិក្សាទាំងក្នុងប្រទេស និងក្រៅប្រទេសហើយធ្វើឱ្យគាត់ទទួលបានបទពិសោធន៍ថ្មីៗ និងគំនិតថ្មីផងដែរ។
លោកនាយកវិស្ថានអាស៊ីកម្ពុជា បានបញ្ជាក់បន្ថែមថា គោលបំណង គឺដើម្បីពង្រឹង និងការលើកម្ពស់គុណភាពអប់រំសិក្សារបស់វិទ្យាស្ថាន ដើម្បីឱ្យស្របទៅនឹងកម្មវិធីសិក្សាជាតិ និងអន្តរជាតិ ដើម្បីប្រកួតប្រជែងធនធានមនុស្ស ជាមួយបណ្តាលប្រទេស ក្នុងសមាគមន៍អាស៊ាន ឬក៏អាចទៅបម្រើការងារក្នុងប្រទេសជាសមាគមន៍អាស៊ានផងដែរ។
ទស្សនៈកិច្ចសិក្សារបស់សាកលវិទ្យាល័យ នៃប្រទេសឥណ្ឌូនេស៊ីពេលនេះ គឺលើកិច្ចសហប្រតិបត្តិការដៃគូរ ក្នុងសមាគមន៍ដែលមានដៃគូរ សហប្រតិបត្តិការចំនួនជាង៨១សាលា នៃបណ្តាលប្រទេសជាសមាគមន៍អាស៊ាន ក្នុងគោលបំណងផ្តល់ឱកាសឱ្យនិស្សិតបានសិក្សារៀនសូត្រ ទទួលបានចំនេះដឹង បទពិសោទន៍ថ្មីៗ ពីសាកលវិទ្យាល័យដៃគូរ និងវប្បធម៌រស់នៅរបស់ប្រទេសនៅក្នុងពិភពលោក និងជាពិសេស ដើម្បីសហការគ្នាពង្រឹងលើការងារបង្រៀនរបស់លោកគ្រូ សាស្រ្តាចារ្យ និងធ្វើការផ្លាស់ប្តូរសាស្រ្តាចារ្យគ្នាទៅវិញទៅមក។
លើសពីនេះទៅទៀត វិទ្យាស្ថានមានដៃគូរអាស៊ាន-ចិន១៧សាលា ដែលក្នុងប្រទេសកម្ពុជាមានចំនួន ៣សាលា គឺវិទ្យាស្ថានអាស៊ីកម្ពុជា, សាកលវិទ្យាល័យស្វាយរៀង, សាកលវិទ្យាល័យមានជ័យដែលជាដៃគូ ហើយក្នុងឆ្នាំនេះដែរ និងមានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានចិន ដែលរួមគ្នាជាមួយសកលវិទ្យាល័យស្វាយរៀង ក្នុងគោលបំណងពង្រឹងសហប្រតិបត្តិការបន្ថែម៕