(ព្រះសីហនុ)៖ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ដែលរស់នៅតំបន់ក្បាលឆាយ ភូមិ១ សង្កាត់១ ក្រុង ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។
ក្នុងឱកាសនោះលោក គួច ចំរើន បានសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋថា ដោយសាររដូវនេះប្រឈមនឹងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ពិបាកក្នុងការងាររកស៊ី ដូច្នេះត្រូវថែទាំសុខភាពកូន ចៅ ដេកក្នុងមុង ផឹកទឹកស្អាត ចៀសវាងពីជំងឺផ្សេងៗ រដ្ឋបាលខេត្តតែងតែគិតគូរពីសុខទុក្ខប្រជាពល រដ្ឋនៅក្នុងខេត្ត ដោយមិនប្រកាន់វណ្ណ ពណ៌សម្បុរ ឬប្រកាន់និន្នាការនយោបាយ គឺធ្វើយ៉ាងណាជួយដោះស្រាយជីវភាពប្រជាពលរដ្ឋបានទាន់ពេលវេលា។
អំណោយដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋចំនួន ៥៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៤០គីឡូក្រាម ត្រីខកំប៉ុង ១យួរ មីកំប៉ុង ២ដុំ ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប សង្កសី ៣ម៉ែត្រ ២០សន្លឹក តង់ ៦×៨ ចំនួន ២ ទឹកសុទ្ធ ៥កេស និងថវិកា ២០០.០០០ ម៉ឺនរៀល៕