(កំពង់ចាម)៖ ដោយសារទឹកជំនន់ជន់លិច កំណាត់ផ្លូវលេខ ៧១C លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានសម្រេចផ្អាកចរាចរណ៍ជា បណ្ដោះអាសន្ន ផ្លូវចាប់ពីថ្នល់បែកស្រុកចំការលើ ទៅកាន់ទីរួមស្រុកស្ទឹងត្រង់។
លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារមន្ត្រីស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យភ្លាមៗ បន្ទាប់ពីទទួលដំណឹងថា ទឹកបានជន់លិចកំណាត់ផ្លូវលេខ៧១C ដែលជាផ្លូវឆ្លងកាត់ពីថ្នល់បែកស្រុកចំការលើ មកកាន់ទីរួមស្រុកស្ទឹងត្រង់។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានសម្រេចផ្អាកចរាចរណ៍លើកំណាត់ផ្លូវនេះជាបណ្ដោះអាសន្ន។ ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែល ត្រូវធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវលេខ លេខ៧១C ចាប់ពីថ្នល់បែកស្រុកចំការលើមកកាន់ទីរួមស្រុកស្ទឹងត្រង់ ឱ្យផ្អាកធ្វើចរាចរឆ្លងកាត់ជាបណ្ដោះអាសន្ន ដោយមូលហេតុទឹកជំនន់បានជន់លិចផ្លូវ ត្រង់គីឡូម៉ែត្រលេខ ១៦២+៩០០ ទៅ ១៦៤ ត្រូវទឹកជន់លិច៤កន្លែង៕