(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរសឹង្ហ បានរៀបចំពិធីសម្ពោធរូបរាងថ្មី និងជប់លៀងជួបជុំថ្លែងអំណគុណដល់ដៃគូរអាជីវកម្ម និងតំណាងចែកចាយរបស់ខ្លួន ដែលមានឈ្មោះថា «Start Growing with Singha» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ កាលចុងសប្ដាហ៍កន្លងទៅ។
កម្មវិធីជប់លៀងនេះ ត្រូវបានបង្កើតឡើង ដើម្បីបង្ហាញពីការរចនារូបរាងថ្មីរបស់ស្រាបៀរសឹង្ហ និងដើម្បីជួបជុំថ្លែងអំណគុណដល់ដៃគូរអាជីវកម្ម និងដេប៉ូចែកចាយមកពីមជ្ឃដ្ឋានខេត្តក្រុងទាំងអស់ ដែលតែងតែគាំទ្រ និងជួយជំរុញការលក់របស់ស្រាបៀរសឹង្ហ ក្នុងទីផ្សារប្រទេសកម្ពុជា។
លោក លូអីស ហ្វឺរេ (Lluis Ferre) អគ្គនាយកហ៊ុនស្រាបៀរសឹង្ហប្រចាំអាស៊ីអាគ្នេយ៍ បានថ្លែងថា ក្រុមហ៊ុន Boonrawd ត្រូវបានបង្កើតឡើងកាលពី៨៦ឆ្នាំមុនដោយ លោក ព្រីយ៉ា ភីរុំផាឌី (Khun Praya Bhirom Bhakdi )។ ហើយនេះគឺជាស្រាបៀរទី១ ដែលផលិតក្នុងប្រទេសថៃ ដោយប្រើប្រាស់នូវវត្ថុធាតុដើម ដូចជាស្រូវសាលី និងផ្កាហប់ double saaz ល្អបំផុត 100% ដើម្បីធានាអោយបាននូវរសជាតិស្រាបៀរ ដ៏ស្រទន់ពិតប្រាកដ។ ក្នុងឆ្នាំ១៩៣៩ បានទទួលសិទ្ធិក្នុងការប្រើប្រាស់បទសម្ព័ន្ធរូបគ្រុឌ ជាសញ្ញាដោយព្រះមហាក្សត្រ រ៉ាម៉ាទី៨ ទៅលើគុណភាពរបស់ស្រាបៀរសឹង្ហ គឺជាស្រាបៀរដ៏ល្អបំផុតនៅប្រទេសថៃ។
លោកបានបន្តថា« ឥឡូវនេះ ស្រាបៀរសឹង្ហ គឺជាស្រាបៀរជាប់ចំណាត់ថ្នាក់លេខ១ ប្រចាំប្រទេសថៃ ដែលបានរក្សានូវរសជាតិ និងគុណភាពដ៏ល្អឥតខ្ចោះអស់រយៈ ពេលជាង៣ ទៅ៤ជំនាន់មកហើយ ដោយគ្រួសារ ភីរុំផាឌី។ ហើយស្រាបៀរសឹង្ហរបស់យើងតែងតែរក្សានូវគុណភាព
នៃការផលិតដោយប្រើប្រាស់នូវវត្ថុធាតុដើមមកពីអឺរ៉ុប។
ជាងនេះទៅទៀត ដើម្បីធានាឱ្យបាននូវរសជាតិស្រាបៀរដ៏ស្រទន់ពិតប្រាកដ ជូនអតិថិជន ទើបស្រាបៀរសឹង្ហ ក្លាយជាស្រាបៀរអាស៊ី គុណភាពខ្ពស់នៅក្នុងពិភពលោក Singha, Asian’s global premium beer ហើយស្រាបៀរសឹង្ហ ក៏មានវត្តមានក្នុងទីផ្សារកម្ពុជាជាង២០មកហើយ និងមានការនាំចូលផ្តាច់មុខ និងចែកចាយដោយក្រុមហ៊ុន I.Q.P.S Trading ។«ពួកយើង ពិតជាមានមោទនភាពណាស់ សម្រាប់ភាពជោគជ័យក្នុងប្រទេសកម្ពុជា និងសង្ឃឹមថាស្រាបៀររបស់យើង នឹងទទួលបានការគាំទ្រកាន់តែខ្លាំង តាមរយៈការរចនានូវរូបរាងថ្មី ដែលបង្ហាញពីភាពទាន់សម័យរបស់ស្រាបៀររបស់យើង»។
លោកបណ្ឌិត នួន ផេង អគ្គនាយកក្រុមហ៊ុន I.Q.P.S Trading បានឲ្យដឹងដែរថា «ពួកយើងពិតជាមានមោទនភាពណាស់ ដែលបានទទួលសិទ្ធិផ្តាច់មុខនាំចូលនូវស្រាបៀរសឹង្ហ ដែលជាស្រាបៀរអាស៊ី គុណភាពខ្ពស់នៅក្នុងពិភពលោកនេះ»។ ក្រុមហ៊ុន នឹងធ្វើឲ្យស្រាបៀរដ៏ល្បីមួយនេះ មានលក់ក្នុងទីផ្សារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការគ្រប់កម្មវិធីរបស់អតិថិជន៕