(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បានចេញសេចក្តីសម្រេចជាថ្មីម្តងទៀត ស្តីពីការកែសម្រួលសេចក្តីសម្រេចលេខ៥០ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រោយបញ្ចប់តំណែង លោក ញឹម វណ្ណដា។
ការចេញសេចក្តីសម្រេចជាថ្មីនេះ បានធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាល បានសម្រេចដកហូតតំណែង លោក ញឹម វណ្ណដា ចេញពីតំណែងទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ហើយសម្រេចតែងតាំង លោក គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយជំនួសវិញ។
ការបែងចែកភារកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា តែងធ្វើឡើងជារៀងរាល់អាណត្តិ ដែលមានរយៈពេល៥ឆ្នាំម្តង មិនដូចអ្នកវិភាគស្ទើភ្លើងមួយចំនួន ដែលលើកឡើងថា ទាល់តែមានការរិះគន់ទើបមានការបែងចែកតំណែងជូន ឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី នោះឡើយ។ ជាមួយគ្នានេះ អ្នកវិភាគមួយចំនួននោះ គួរតែតាមដានរឿងនេះឱ្យបានច្បាស់លាស់សិន ចាំធ្វើការរិះគន់ដោយមិនមានមូលដ្ឋានច្បាស់លាស់។
កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចកំណត់របៀបរបបការងារ របស់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលម្តងរួចទៅហើយ ហើយលើកនេះ គឺជាការចេញសេចក្តីសម្រេចលើកទី២ ដើម្បីធ្វើការកែសម្រួល របៀបរបបការងារ និងការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល៕
ខាងក្រោមជាសេចក្តីសម្រេច កែសម្រួលរបៀបរបបការងារ និងការបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩៖
ខាងក្រោមនេះ ជាសេចក្តីសម្រេចស្តីពី ការកំណត់របៀបរបបការងារ របស់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលចេញកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨