(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋជាច្រើននាក់ បានបង្ហាញអារម្មណ៍ពេញចិត្តចំពោះលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយពួកគាត់យល់ឃើញថា លោកបានយកបេះដូង ប្រើប្រាស់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនថារឿងគ្រួសារ មិនថារឿងការងារ មិនថារឿងអភិវឌ្ឍន៍ គឺលោកទៅទាំងព្រម។

ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍បែបនេះ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងកិច្ចដំណោះស្រាយដោយផ្ទាល់ ក្រៅប្រព័ន្ធតុលាការរវាងលោក ម៉ៅ ធនិន ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកពីបណ្តាស្រុក ក្រុង ឃុំ សង្កាត់ មួយចំនួន ទូទាំងខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ជាទម្លាប់រៀងរាល់២ថ្ងៃ ក្នុងមួយសប្តាហ៍ គឺដើមសប្តាហ៍ និងចុងសប្តាហ៍ លោក ម៉ៅ ធនិន តែងតែបើកសាវនាការ ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ រាល់បញ្ហាប្រឈមនានាផ្សេងៗគ្នា ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងនាមសមាជិកគ្រួសារតែមួយ។ រាល់បញ្ហាប្រឈមនៅក្នុងមូលដ្ឋានលោកពិតជាបានដឹងច្បាស់លាស់ និងទាន់ហេតុការណ៍ ដើម្បីដោះស្រាយ និងបម្រើពួកគាត់ ឲ្យបានទាន់ពេលវេលា។

រាល់ដំណោះស្រាយរបស់លោកអភិបាលខេត្ត ត្រូវបានការទទួលសាទរពីប្រជាពលរដ្ឋនៅទីនោះ ដោយម្នាក់ៗទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះលោកអភិបាលខេត្ត ដែលពួកគាត់ទទួលបានឪពុកម្តាយប្រកបដោយព្រហ្មវិហារធម៌ មានភាពទន់ភ្លន់ ម៉ឺងម៉ាត់ មិនលំអៀង ឈរលើគោលការណ៍សុក្រឹត្យ និងយុត្តិធម៌ មិនខ្លាចពីការនឿយហត់ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានសន្យាថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជារៀងរហូត៕

សូមទសន្សាការលើកឡើងរបស់ប្រជាពលរដ្ឋ៖