(កំពត)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៥៖៤៦នាទីរសៀល មានករណីលោតដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយ៍កំពត (GSKP-F1) មូលហេតុក្រុមហ៊ុនសំណង់ Enginerring & Contruction (CJEC) បានធ្វើឲ្យដែកធ្លាក់លើបណ្តាញខ្សែបណ្តាញតង់ស្យុងមធ្យម (MV) នៅភូមិស្វាយធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅក្នុងក្រុងកំពត ខេត្តកំពត។
ក្រុមការងារបច្ចេកទេស បានធ្វើការពិនិត្យ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១៦៖៣៤នាទីរសៀល។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕