(ភ្នំពេញ)៖ វីដេអូពាណិជ្ជកម្មថ្មីសន្លាងមួយរបស់ទឹកក្រូចអាយស៍កូឡា IZE Cola ដែលបានបង្ហោះផ្សព្វផ្សាយទាំងនៅលើកញ្ចក់ទូរទស្សន៍ស្ទើរគ្រប់ប៉ុស្តិ៍ និងបណ្តាញសង្គមសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ ធ្វើឱ្យ ទស្សនិកជនមានការចាប់អារម្មណ៍ច្រើន ដោយសារឈុតសម្តែងមួយធ្វើឱ្យអ្នកទស្សនាស្រែកទឹកតែម្តង។
វីដេអូនោះ បង្ហាញពីការជួបជុំគ្រួសារខ្មែរ នារដូវភ្ជុំបិណ្ឌ នៅឯជនបទក្នុងបរិយាកាសដ៏រីករាយ ដែលមានទេសភាពបៃតងខៀវខ្ចីដ៏ស្រស់ស្អាត រួមជាមួយតួសម្តែងធ្វើការប្រកួតវេចអន្សម និងចំអិនម្ហូបអាហារទុកប្រគេនព្រះសង្ឃ ជាមួយទឹកក្រូចអាយស៍ ដែលនឹងក្លាយជាទេយ្យទានដ៏ពេញនិយម សម្រាប់រដូវកាលភ្ជុំបិណ្ឌឆ្នាំ២០១៩នេះ។
លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ កម្ពុជាជ្រើសរើសទឹកក្រូចអាយស៍ សម្រាប់ប្រគេនព្រះសង្ឃ និងពិសាជួបជុំគ្រួសារសម្រាប់រដូវភ្ជំបិណ្ឌឆ្នាំ ២០១៩នេះ។
ចង់ដឹងថាវីដេអូពាណិជ្ជកម្មនេះឡូយកម្រិតណា សូមទស្សនាវីដេអូខាងក្រោម៖