(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អអរ) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយចំពោះការច្រានចោលភាពជាដៃគូ របស់អង្គការទាំងបីនេះ គឺអង្គការតម្លាភាពកម្ពុជា អង្គការលីកាដូ និងសមាគមធាងត្នោត តាមរយៈកិច្ចជួបសន្ទនាផ្ទៃក្នុងរវាងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទិន្នន័យពិតប្រាកដដោយការទទួលខុសត្រូវខ្ពស់។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកថា ទង្វើរបស់អង្គការទាំងនេះ ដែលបដិសេធការចូលរួមកិច្ចសន្ទនាតាមការអញ្ជើញ ជាការបង្ហាញឱ្យឃើញថា ពួកគេគ្មានបំណងក្នុងកិច្ចសហប្រតិបត្តិការភាពជាដៃគូ និងទទួលខុសត្រូវចំពោះរបាយការណ៍ដែលពួកគេបានចេញផ្សាយ ហើយបានធ្វើឱ្យប៉ះពាល់ដល់សមិទ្ធផល សម្រេចបានដោយរាជរដ្ឋាភិបាល ក្នុងកិច្ចការពារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា និងប្រជាជនខ្លួន។
អង្គភាពអ្នកនាំពាក្យ ក៏មានការខកចិត្តចំពោះរបាយការណ៍ និងសេចក្តីថ្លែងការណ៍របស់អង្គការទាំងនេះ ដោយមិនបានបង្ហាញនូវភាពសុច្ចរិតរបស់ខ្លួន។ ព័ត៌មានប្រឌិតនេះ ក៏អាចជាមធ្យោបាយបំពេញបំណងបរទេសអមិត្តមួយចំនួន ដែលមាននិន្នាការវាយប្រហារមកលើភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋកម្ពុជា៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖