(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៨៩៦គ្រឿង រកឃើញល្មើសច្បាប់ និងផាកពិន័យ ១,៨៨៨គ្រឿង (ម៉ូតូ១,៥៥៥គ្រឿង), នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២៦,៦៥២គ្រឿង រកឃើញយានយន្តល្មើស១៦,០៤០គ្រឿង (ម៉ូតូ១២,៩៨៩គ្រឿង) និងផាកពិន័យ ១៥,០៧៥គ្រឿង៕