(ភ្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានប្រារព្ធពិធីសម្ពោធបើកលក់ជាផ្លូវការគម្រោង «អាម៉ូរីប្រាំពីរមករា» ជាលើកទីពីរ នៅសណ្ឋាគារ the Raffles Hotel Le Royal កាលពីចុងសប្ដាហ៍នេះ។ គម្រោងថ្មីនេះ បានទទួលការគាំទ្រខ្ពស់ពីអតិថិជន ដោយគ្រាន់តែបើកលក់ភ្លាម។
លោក សួន វីរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានថ្លែងប្រាប់ថា «គម្រោង បុរី អាម៉ូរី ៧មករា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានលទ្ធភាព ក្នុងការធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម។
ទីតាំងនៃគម្រោង បុរី អាម៉ូរី ៧មករា បានបង្ហាញខ្លួនស្ថិតនៅចំទីប្រសព្វសក្តានុពលសេដ្ឋកិច្ច រវាងតំបន់ពាណិជ្ជកម្ម ទីក្រុងរណបជ្រោយចង្វារ ព្រមទាំងគម្រោងអភិវឌ្ឍន៍ល្បីឈ្មោះធំៗ ជាច្រើនដ៏ទៃទៀត ស្ថិតនៅជុំវិញទីតាំងបុរី»។
លោកបន្ដថា ចំណុចពិសេសរបស់បុរី អាម៉ូរី ៧មករា គឺមានដងព្រែកធម្មជាតិ ដែលញុំាំងឱ្យគម្រោងមានទេសភាពដ៏ស្រស់ត្រកាល ត្រូវបានធ្វើនៅលើផ្ទៃដី ចំនួន៣២ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋ៧មករា ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែម ទៅកាន់ផ្លូវជាតិលេខ៥ ដែលពោពេញដោយសក្តានុពលអភិវឌ្ឍន៍ខ្ពស់ និងជាទីប្រជុំជនដ៏កុះករបំផុតក្នុងរាជធានីភ្នំពេញ។
ទីតាំងសក្កានុពលខ្លាំង ដែលនៅជិតបុរី អាម៉ូរី ៧មករា គឺមានដូចជា៖ សួនសត្វសាហ្វារីវើល វិមានឈ្នះ-ឈ្នះ ពហុកីឡាដ្ឋានជាតិមរតកតេជោ និងសួនទឹក ហ្គោលឌិនស៊ីធីធំជាងគេនៅអាស៊ី និងគម្រោងបុរីល្បីៗជាច្រើនទៀត។ តាមរយៈការបើកលក់ជាផ្លូវការវគ្គទី២នេះ អតិថិជន ដែលបានចូលរួមក្នុងពិធីនេះ នឹងទទួលបានបណ្ណសាច់ប្រាក់បញ្ចុះតម្លៃចំនួន៣ពាន់ដុល្លារ និងបណ្ណផ្តល់ជូនគ្រឿងសង្ហារឹមមួយឈុតធំ ដោយឥតគិតថ្លៃ សម្រាប់ការទិញផ្ទះពាណិជ្ជកម្មប្រភេទ A និងB ដែលនឹងបើកលក់ ក្នុងខែតុលាខាងមុខនេះ។ លើសពីនេះទៅទៀត អតិថិជន ដែលទិញក្នុងឱកាសបើកលក់នេះ នឹងទទួលបានការ ចាប់រង្វាន់ផ្សងសំណាង ដែលរួមមានរង្វាន់ធំ ដីឡូតិ៍ ៥គុណ គុណ២០ម៉េត្រ បណ្ណសាច់ប្រាក់ $1000 $2000 និង $3000 បន្ថែមទៀតផងដែរ។
ក្នុងតំណាក់កាលទី២នេះ បុរី អាម៉ូរី៧មករា មានផ្តល់ជូនជម្រើសចំនួន៤ដូចជា៖ ជម្រើសទី១ ដីទំហំ៥ម៉ែត្រ គុណ២០ម៉េត្រ ជម្រើសទី២ ដីទំហំ១០ម៉ែត្រ គុណ២០ម៉ែត្រ ជម្រើសទី៣ ដីទំហំ២០ម៉ែត្រ គុណ៣០ម៉ែត្រ និងជម្រើសទី៤ ផ្ទះវីឡាកូនកាត់ទំហំ៥ម៉ែត្រ គុណ១២ម៉េត្រ។
គួរបញ្ជាក់ផងដែរថា បុរីអាម៉ូរី ៧មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំណេញ និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការ អភិវឌ្ឍន៍គម្រោងរបស់ខ្លួនឱ្យបានល្អប្រសើរ និងតាមផែនការច្បាស់លាស់។ព័ត៌មានបន្ថែម សូមទាក់ទងលោកស្រី ស៊ី មែនឌី ប្រធានគ្រប់គ្រងទូរស័ព្ទ៖ 089 999 996៕