(ភ្នំពេញ)៖ នេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រ ហើយដែលបច្ចេកវិទ្យាអេឡិចត្រូនិក សាមសុង វិវត្តន៍មករកភាពដ៏អស្ចារ្យ នៃគុណតម្លៃក្នុងការកម្សាន្តជាមួយនឹងរូបភាពធម្មជាតិច្បាស់ត្រជាក់ភ្នែកកម្រិត 8K និងសំឡេងដ៏រន្តំជក់ចិត្តបំផុតយ៉ាងដូច្នោះដែរ។
កំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាតបំផុតជំនាន់ចុងក្រោយ ដែលកំពុងតែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងមិនសរសើរមិនបាននោះ បានផ្តល់ជូននូវគុណភាពជីវិត ព្រមទាំងអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបាន ជាមួយនឹងកម្រិតគុណភាពរូបភាពមហាសែនច្បាស់រហូតដល់ 33 លាន ភិចសែល។ សាកស្រមៃរូបទេសភាពបាតសមុទ្រ និងទេសភាពធម្មជាតិមើលថា ច្បាស់ខ្លាំងប៉ុណ្ណានោះ ដែលច្បាស់រហូត លោកអ្នកមិនជឿនឹងភ្នែកខ្លួនឯង។
ជាធម្មតាអតិថិជនទាំងអស់ប្រាកដជាដឹងហើយថា បើកាលណារូបភាពតូចមួយ ហើយយកទៅពង្រីក ឬបង្ហាញក្នុងអេក្រង់ទំហំធំតើវានឹងមានអ្វីកើតឡើង? ពិតណាស់គុណភាពរូបវានឹងបែក…ខូចទម្រង់…និងមើលមិនច្បាស់ឡើយ! ប៉ុន្តែជាមួយនឹងកំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាតនេះ លោកអ្នកពិតជាអាចរីករាយបានគ្រប់ពេល និងគ្រប់រូបភាព! ឥឡូវនេះចង់ដឹងណាស់ថាតើ SAMSUNG QLED 8K មានលក្ខណៈអស្ចារ្យខុសពីផលិតផលទូរទស្សន៍ធម្មតាយ៉ាងណាទៅ? ដូច្នេះ ខ្ញុំនឹងលើកយកមកបង្ហាញតែចំណុចពិសេសៗនៅខាងក្រោមនេះ៖
* Direct Full Array Elite៖ គឺជាបច្ចេកវិទ្យាដែលមានតែមួយគ្មានពីររបស់ SAMSUNG QLED 8K ដែលធ្វើឱ្យរូបភាពកាន់តែដិតច្បាស់ កាន់តែភ្លឺដូចធម្មជាតិពិតៗ
* 100% Color Volume៖ ជាបច្ចេកវិទ្យាដែលធ្វើឱ្យពណ៌រូបភាពកាន់តែច្បាស់ និងមានកម្រិតពណ៌ត្រឹមត្រូវបំផុតដោយពុំធ្វើឱ្យបាត់គុណភាព និងពន្លឺឡើយ!
* AI Sound៖ គឺជាបច្ចេកវិទ្យាដែលអាចធ្វើការវិភាគ និងបង្កើនគុណភាពសំឡេងឱ្យកាន់តែច្បាស់ល្អ និងដូចក្នុងស្ថានភាពជាក់ស្តែងបំផុតដូចជា៖ ការសន្ទនា (Dialogue), កម្មវិធីកីឡា (Sports), តន្ត្រី (Music), និងខ្សែភាពយន្ត (Action Movie) ជាដើម! និយាយទៅទាំងរូបភាព និងសំឡេងគឺរន្តំត្រសងគ្នាល្អខ្លាំងណាស់។
* 8K AI Quantum Processor Upscaling៖ គឺជាបច្ចេកវិទ្យា(AI) ជំនាន់ចុងក្រោយ ដែលជួយបំលែងកម្រិតគុណភាពរូបភាពពី 4K ឬ រូបភាពណាដែលមាន Resolution ទាប ឱ្យកាន់តែច្បាស់រហូតដល់កម្រិត 8K! ត្រង់ចំណុចនេះគឺប្រព័ន្ធប្រតិបត្តិការមិនមែនទាញ ឬពង្រីកពង្រួមរូបភាពនោះទេ ប៉ុន្តែផ្ទុយទៅវិញ Quantum Processor 8K ធ្វើការវិភាគភ្លាមៗយ៉ាងលឿនបំផុតពីប្រភពនៃរូបភាពដោយបង្កើត និងបង្កើនព័ត៌មានពីកម្រិត ភិចសែលនីមួយៗ។ ដូច្នេះវាអាចធ្វើឱ្យរូបភាពដែលបង្ហាញចេញមកមានគុណភាពច្បាស់ខ្លាំងបំផុតរហូតដល់កម្រិត 8K
* Ambient Mode (Magic Screen)៖ លោកអ្នកសឹងតែមិនបាច់ Decor ឬទិញផ្ទាំងគំនូរថ្លៃៗនោះទេ! ទូរទស្សន៍ Samsung QLED 8K មិនត្រឹមតែសម្រាប់តែមើល និងការកម្សាន្តប៉ុណ្ណោះទេ! ពេលដែលយើងមិនមើលវាក៏បំលែងខ្លួន (សម្របតាមពណ៌ឬផ្ទៃជញ្ជាំង) ដើម្បីធ្វើជាផ្ទាំងគំនូរដ៏ស្រស់ស្អាតបំផុត ដើម្បីតាំងលំអរគេហដ្ឋានរបស់លោកអ្នកផងដែរ។ លោកអ្នកក៏អាចធ្វើការជ្រើសរើស នៃការបង្ហាញរូបភាពលើជញ្ជាំងនោះ ទៅបែបឌីជីផល, ម៉ោង និងរូបភាពផ្សេងៗទៀតជាច្រើន តាមការស្រឡាញ់ចូលចិត្តផងដែរ។
* Smart Things (Air Play Connection)៖ អ្នកក៏អាចប្រើប្រាស់បានជាមួយកម្មវិធី Airplay របស់ IOS ដើម្បីធ្វើការចែករំលែក តន្ត្រីវីដេអូ ពីទូរស័ព្ទទៅកាន់ទូរទស្សន៍បានយ៉ាងងាយផងដែរ។ ជាពិសេស Quantum Processor 8K ក៏អាចប្រមូល និងគ្រប់គ្រងព័ត៌មានពីឧបករណ៍អេឡិចត្រូនិច ដែលភ្ជាប់ផងដែរ។ ដូច្នេះវានឹងឱ្យលោកអ្នកអាចប្រើប្រាស់ទូរទស្សន៍ដ៏វៃឆ្លាតនេះជា Control Center ដើម្បីគ្រប់គ្រងមុខងារសន្តិសុខផ្សេងៗក្នុងគេហដ្ឋាន របស់លោកអ្នកទៀតផង! ឡូយអត់! ឡូយកប់ខ្លាំងណាស់!! រកទិញនៅឯណាបាន?
អតិថិជនទាំងអស់អាចរកជាវទូរទស្សន៍ Samsung QLED 8K ដ៏ល្អឥតខ្ចោះនេះ បាននៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិច សាមសុង នានា ។
សម្រាប់ព័ត៌មានបន្ថែម សូមសាកសួរដេប៉ូចែកចាយរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕