(ភ្នំពេញ)៖ មជ្ឈមណ្ឌលការងារខេត្តព្រៃវែង ត្រូវបានផ្លាស់ប្តូរទីតាំង ពីក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង ទៅក្នុងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រៃវែងវិញ ដែលមានអាសយដ្ឋាន ស្ថិតនៅភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយសារអគារចាស់របស់មជ្ឈមណ្ឌលការងារខេត្តព្រៃវែង ត្រូវការរុះរើ និងសាងសង់ជាថ្មី។ នេះបើតាមសេចក្ដីជូនដំណឹង របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។

នៅក្នុងសេចក្ដីជូនដំណឹងនេះបានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) មានកិត្តិយសសូមគោរពជម្រាបជូន លោក លោកស្រី និងអ្នកប្រើប្រាស់សេវាទាំងអស់ មេត្តាជ្រាបថា មជ្ឈមណ្ឌលការងារខេត្តព្រៃវែង នឹងផ្លាស់ប្ដូរទីតាំងបណ្ដោះអាសន្ន ពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង ទៅក្នុងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែងវិញ ដែលមានអាសយដ្ឋានស្ថិតនៅភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយសារអគារចាស់របស់មជ្ឈមណ្ឌលការងារខេត្តព្រៃវែងត្រូវការរុះរើ និងសាងសង់ជាថ្មី។ មជ្ឈមណ្ឌលការងារខេត្តព្រៃវែង នឹងធ្វើការផ្លាស់ប្ដូរមកទីតាំងដើមវិញបន្ទាប់ពីសាងសង់ថ្មីរួចរាល់ ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ៖