(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វីក ចំពោះការឆ្លើយតបមេរោគអេដស៍/ ជំងឺអេដស៍នៅកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនដល់គ្រួសាររស់នៅជាមួយជំងឺអេដស៍ និងចាស់ជរាគ្មានទីពឹង១,៧៧៧គ្រួសារ ដែលរស់នៅរាជធានីភ្នំពេញ។
ការចុះសំណាលសួរសុខទុក្ខនេះ បានប្រារព្វធ្វើឡើងនៅទល់មុខវត្ដសុវណ្ណមុនីវង្ស ហៅវត្ដអន្លង់ក្ងាន ស្ថិតនៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕