(ភ្នំពេញ)៖ ស្របទៅនឹងភាពរីកចម្រើននៃបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ (FinTech) របស់ពិភពលោក ប្រាសាក់ដែលជាគ្រឹះស្ថានមួយក្នុងចំណោមធនាគារធំៗទាំង 5 នៅកម្ពុជា បានផ្ដល់ជូន «សេវាធនាគារចល័ត» ដែលអនុញ្ញាត ឱ្យអតិថិជនអាចចាត់ចែងសាច់ប្រាក់បានដោយខ្លួនឯងយ៉ាងងាយស្រួលគ្រប់ពេល គ្រប់ទីកន្លែង។
លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សាររបស់ប្រាសាក់ បានឱ្យដឹងថា សេវាធនាគារចល័តប្រាសាក់ រចនាឡើងដោយបច្ចេកវិទ្យាកម្រិតខ្ពស់បំផុត ដែលធានាបានសុវត្ថិភាពសម្រាប់អតិថិជន អាចធ្វើប្រតិបត្តិការចាត់ចែងសាច់ប្រាក់តាមរយៈការប្រើទូរស័ព្ទដៃ Tablet ឬកុំព្យូទ័រ។
ជាមួយសេវានេះ អតិថិជនអាច ពិនិត្យមើលសមតុល្យនិងរបាយការណ៍គណនី ផ្ទេរប្រាក់ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ពិនិត្យអត្រាប្តូរប្រាក់ និងបង់ថ្លៃទឹក ថ្លៃភ្លើង ទិញកាតទូរស័ព្ទ គ្រប់គ្រងប័ណ្ណអេធីអឹមដោយងាយស្រួល និងមិនគិតកម្រៃសេវា បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។
លោក សាយ សូនី បានបន្តទៀតថា ការប្រើប្រាស់សេវាធនាគារចល័តប្រាសាក់ ជាជំនួយដល់អតិថិជនរបស់យើងដែលមមាញឹកអាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយនេះក៏បានឆ្លុះបញ្ចាំងពីភាពទាន់សម័យរបស់អតិថិជន ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ។
នេះគឺជាការប្ដេជ្ញាចិត្តរបស់ប្រាសាក់ក្នុងការនាំយកបទពិសោធន៍ដ៏អស្ចារ្យ និងមានភាពងាយស្រួលជូនដល់អតិថិជន ដើម្បីរួមចំណែកក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។
គួរបញ្ជាក់ថា សាធារណជនទាំងអស់អាចបើកគណនីជាមួយប្រាសាក់ និងដើម្បីអាចប្រើប្រាស់សេវាធនាគារចល័តប្រាសាក់បាន សូមអតិថិជនអញ្ជើញទាក់ទងសាខាប្រាសាក់ដែលនៅជិតបំផុត និងទាញយកកម្មវិធីសេវាធនាគារចល័តប្រាសាក់នេះពី App Store ឬ Google Play នោះអតិថិជននឹងអាចធ្វើប្រតិបត្តិការសាច់ប្រាក់បានដោយងាយស្រួល។
ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,800 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចី 410 ពាន់នាក់ បណ្តាញការិយាល័យ 177 ទីតាំង មានម៉ាស៊ីនអេធីអឹម 129 និងបុគ្គលិកជិត 8,200នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន 40 នៅតាមបណ្តាខេត្តនានានៅកម្ពុជា។ ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.prasac.com.kh។
សម្រាប់តម្រូវការ ឬព័ត៌មានបន្ថែមអំពីកម្ចីប្រាសាក់ សូមទាក់ទងសាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911៕