Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០៩ ខែកញ្ញា៖ រកឃើញយានយន្ដល្មើសច្បាប់ និងផាកពិន័យចំនួន ១,០៦៦គ្រឿង

09-09-2019 18:53

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង១,១៣៦គ្រឿង រកឃើញយានយន្តល្មើសច្បាប់ និងផាកពិន័យចំនួន ១,០៦៦គ្រឿង ក្នុងនោះ មានម៉ូតូចំនួន៨៦៧គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២៤,៧៥៦គ្រឿង រកឃើញយានយន្តល្មើស១៤,១៥២គ្រឿង ក្នុងនោះម៉ូតូ១១,៤៣៤គ្រឿង និងផាកពិន័យ ១៣,១៨៧គ្រឿង ក្នុងនោះម៉ូតូ១០,៨០៤គ្រឿង៕