(ភ្នំពេញ)៖ អ្នកលក់ឥវ៉ាន់តាមអនឡាញម្នាក់ រស់នៅបុរី ប៉េង ហួត បឹងស្នោរ បានយកឡានរបស់គាត់មកលាង នៅកន្លែងលាងឡាន ក្នុងសង្កាត់ ទួលស្វាយព្រៃ២ ដូចមានសំណាងត្រូវម៉ូតូ ហុងដាឌ្រីម ២០១៩ ពីគោជល់តែម្ដង។

អ្នកឈ្នះរង្វាន់ម៉ូតូពីគោជល់មានឈ្នោះ ពូន រដ្ឋា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅក្នុងបុរី ប៉េងហួត បឹងស្នោរ រាជធានីភ្នំពេញ។ អ្នកស្រីថា ក្រោយ ពីអាហារពេលព្រឹក ហើយអ្នកស្រី និងបងស្រីបានយកឡានមកលាង។ ដោយនឿយហត់ និងអស់កម្លាំងពីការឡាយ លក់អីវ៉ាន់តាមអនឡាញ ដល់យប់ជ្រៅបងស្រីអ្នកស្រីបានទៅទិញគោជល់ ពីទូក្លាសេភេសជ្ជៈ ដែលដាក់លក់នៅកន្លែងលាងឡាននោះ។

បងស្រីក៏ហុច ឱ្យគាត់ជាអ្នកគាស់ពេលគាស់ដំបូងគាត់ ស្មានថា គ្មានរង្វាន់តែឆ្ងល់ថា ម៉េចបានលើកនឹងដូចមានរូបរញ៉េរញ៉ៃ ក៏លើកមកពិនិត្យម្ដង ទៀតស្រាប់តែឃើញមានរូបម៉ូតូ។

អ្នកស្រីអររកនិយាយមិនចេញ «ពេលខ្ញុំឃើញរូបម៉ូតូភ្លាមនេះ ដូងបុកលោតសឹងហោះ ចេញមកក្រៅមិននឹកស្មានថា បានត្រូវរង្វាន់ ហើយអ្នកលាងឡាន និងអ្នកមកលាងឡានទាំងអស់ រត់មកមើលក្រវិលភ្លាមៗហើយ ពួកគាត់ថាដូចរើសបានកំណប់»

សម្រាប់អ្នកដែលមិនទាន់ មានសំណាង កុំទាន់អស់សង្ឃឹមព្រោះថាគោជល់ នៅមានរង្វាន់ជាច្រើនទៀត រង់ចាំលោកអ្នកដូច ជាឡានម៉ាស្ដាអេឃ្លីប ឆ្នាំ២០១៩ លុយសុទ្ធ៥,០០០ដុល្លារ ៥០០ដុល្លារ១០០ដុល្លារ និងរង្វាន់មួយកំប៉ុង ជាច្រើនរង្វាន់ទៀត។

គោជល់ពិសារាល់ថ្ងៃ ឈ្នះរង្វាន់ រាល់ ថ្ងៃ គោជល់រង្វាន់ធំជាងគេចែកពិត៕ គោជល់ តើអ្នកតស៊ូដើម្បីអ្នកណា!!