(ប៉េណាំង, ម៉ាឡេស៊ី)៖ កោះ Penang មានទីតាំងស្ថិតនៅលើឆ្នេរសមុទ្រភាគពាយព្យ នៃប្រទេសម៉ាឡេស៊ី។ George Town គឺជាទីក្រុងរបស់ Penang ត្រូវបានអង្គការ UNESCO ដាក់បញ្ចូលជាតំបន់បេតិកភណ្ឌពិភពលោក នៅឆ្នាំ២០០៨ ដោយសារទីក្រុងនេះ មានស្ថាបត្យកម្ម និងវប្បធម៌ ដែលគ្មានគេដូចនៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍។ Penang ល្បីដោយសារម្ហូប និងភាពប្រណិតនៃទីក្រុង George Town។
លុយម៉ាឡេស៊ីក្រដាសប្រាក់ម៉ាឡេស៊ី មានឈ្មោះថា Malaysian Ringgit (MYR) ដែលគេហៅកាត់ថា Ringgit (រីងគិត)។ 1 Ringgit មានតម្លៃប្រហាក់ប្រហែល ១០០០រៀល ហើយវាឡើងចុះតាមហាងឆេង។ ស្វែងយល់បន្ថែមពីក្រដាស់ប្រាក់ និងកាក់ម៉ាឡេស៊ីតាមរយៈវីដេអូនេះ។
ការធ្វើតំណើរជុំវិញ George Town និង Penang ដើរ៖ George Town ជាទីក្រុងបុរាណដែលមានផ្លូវតូចៗជាច្រើន ហើយកន្លែងដើរលេងសំខាន់ៗ គឺនៅជិតគ្នា ដែលអាចដើរដល់។ ជិះស៊ីក្លូ៖ បើអ្នកខ្ចិលដើរ អ្នកអាចជួលស៊ីក្លូជិះបាន ហើយគេ និងនាំអ្នកទៅតាមកន្លែងទេសចរនានានៅជុំវិញ George Town ហើយគេឈប់ឱ្យអ្នកថតរូបតាមកន្លែងនីមួយៗ។
ដើម្បីធ្វើដំណើរមកដល់ កោះ Penang ភ្ញៀវទេសចរណ៍មានជំរើសជាច្រើន។ ដោយមានចំងាយជាង៣០០គីឡូម៉ែត្រ ពីទីក្រុង Kualumpur ភ្ញៀវទេសចរណ៍ ងាយស្រួលក្នុងការ ធ្វើដំណើរតាមផ្លូវគោក។ ភ្ញៀវទេស ចរណ៍អាចមានឱកាសឆ្លងស្ពាន Penang ទី២៖ ជាស្ពានវែងបំផុតនៅអាស៊ី អាគ្នេយ៍ ដោយមានប្រវែង ២៤គីឡូម៉ែត្រ តភ្ជាប់ដីគោក និងកោះ។ មិនតែប៉ុណ្ណោះ ដើម្បីទៅដល់ Penang អ្នកអាចជិះយន្តហោះ ពីភ្នំពេញ ទៅប្តូរយន្តហោះនៅកូឡាឡាំពួ ហើយហោះទៅ Penang។ អ្នកក៏អាចហោះទៅកូឡាឡាំពួ ហើយជិះឡាន ឬជិះរថភ្លើង បន្ទាប់មកត្រូវជិះសាឡាងឆ្លងសមុទ្រទៅកោះ Penang។
ពីទីក្រុង Kualumpur ទៅកាន់កោះ Penang គេត្រូវចំណាយពេលវេលា សម្រាប់ការជិះយន្តហោះ៥០នាទី ។ មកដល់ទីនេះ ភ្ញៀវទេស ចរណ៍នឹងបានលង់ខ្លួនចូលក្នុងបរិយាកាសបរិសុទ្ធ គ្មានធូលី ផ្សែងរថយន្តដូចនៅទីក្រុងទំនើបនានាទេ។ ខ្យល់បក់ពីសមុទ្រ បាននាំមកនូវរស់ជាតិប្រៃ របស់ទឹកសមុទ្រ ធ្វើឱ្យភ្ញៀវទេសចរណ៍មានអារម្មណ៍ស្រួលខ្លួន។
មណ្ឌលរបស់កោះនោះ គឺមណ្ឌល George Town ហើយនាឆ្នាំ ២០០៨ George Town ត្រូវបាន UNESCO ទទួលស្គាល់ជាទីក្រុងបេតិកភ័ណ្ឌ ពិភពលោក។ ក្នុងសតវត្ស៍ទី១៥ ជនជាតិព័រទុយហ្គាលបានមកដល់ទីនេះហើយ។ បានជា វប្បធម៌ របស់បណ្ដាប្រទេសលោកខាងលិច និងវប្បធម៌តំបន់ បានចូលគ្នាបង្កើត ឡើងទីក្រុងអឺរ៉ុប-អាស៊ី ដ៏ពិសេសដោយឡែក។
ស្ថិតចំងាយពីវិហារ Kek Lok Si ជាង២គីឡូម៉ែត្រ Penang- ជាទូល ខ្ពស់បំផុតនៅលើកោះ ដែលមានកម្ពស់ជាង៨២១ម៉ែត្រ។ ពីយូរយារមកហើយ ជនជាតិអង់គ្លេស បានកសាងប្រព័ន្ធរថភ្លើងអគ្គិសនី ឡើងដល់កំពូលទូលនេះ ហើយ វាត្រូវបានអភិរក្សរហូតដល់បច្ចុប្បន្ន ។ ឡើងដល់កំពូលទូល នេះ ភ្ញៀវទេសចរណ៍នឹងបានគយគន់ទិដ្ឋភាពទាំងស្រុងជំវិញកោះ ដូចជាទីប្រជុំជន ស្ពានវែងបំផុតនៅអាស៊ីអាគ្នេយ៍...។ល។
ជិះកង់៖ កង់សារធារណៈមានដាក់ឱ្យជួលដោយយើងត្រូវបង់ប្រាក់ ដើម្បីបានលេខកូដយកកង់ទៅជិះ។ ស្រុកគេជិះប្រកាន់ធ្វេង ដូចនេះត្រូវជិះឱ្យស្រួលបួលប្រយ័ត្នចូលឡាន។ ឡានក្រុង៖ បើអ្នកចង់ទៅកន្លែងផ្សេងៗនៅ Penang ឡានក្រុងជាជម្រើសមួយល្អ។ Komta ជាចំណតឡានក្រុងធំ ដែលចេញតំណើរទៅគ្រប់ទិស ដៅលើកោះ Penang។ ជិះឡានក្រុង គឺថោកខ្លាំងណាស់ចម្ងាយ ៧គីឡូម៉ែត្រ អស់តែ 1.5 MYR តែប៉ុណ្ណោះ។
ម្ហូបឆ្ញាញ់ៗដែលត្រូវភ្លក់ម្ហូបសំខាន់ៗ ក្នុងតំបន់មានដូចជា៖ ម្ហូបម៉ាឡេ ម្ហូបឥណ្ឌា និងម្ហូបចិន។ អ្នកអាចស្វែងរកខិត្តបណ្ឌ Penang Street Food ដែលមានរាយមុខម្ហូបល្បីៗប្រចាំតំបន់ និងកន្លែងដែលអ្នកអាចរកម្ហូបទាំងនោះបាន។ ម្ហូបចម្រុះ៖ ម្ហូបមានច្រើនមុខ អ្នកអាចចាប់អ្វីដែលអ្នកចង់បាន បន្ទាប់មកយកទៅគិតលុយ ហើយអ្នកលក់ធ្វើការស្មានតាមមុខម្ហូប។
សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ម៉ាឡេស៊ី តាមរយៈក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីប្រចាំកម្ពុជា បានអញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានមកពីបណ្តាប្រទេសមួយចំនួន ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍ Mega Fam «It's Summertime in Malasysia-Let's go to the beach visit Malaysia 2020» រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩។ ដូច្នេះ តាមរយៈលិខិតអញ្ជើញនេះ ក្រសួងទេសចរណ៍ម៉ាឡេស៊ី បានបែងចែកក្រុមអ្នកសារព័ត៌មានជា៣ក្រុម ដើម្បីបន្តដំណើរទស្សនកិច្ច នៅតាមគោលដៅទេសចរណ៍ធម្មជាតិ, តំបន់ទេសចរណ៍វប្បធម៌ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រផងដែរ៕