(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់១០នាក់, របួសស្រាល៤នាក់ និងរបួសធ្ងន់១២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៥គ្រឿង, រថយន្តតូច៦គ្រឿង, រថយន្ដធំ៦គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាត់ស្ដាំ, ប្រជែង, បត់គ្រោះថ្នាក់ និងស្រវឹង។
សូមបញ្ជាក់ថា រយៈពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៨៤លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៤៧នាក់ របួសធ្ងន់៧០នាក់ និងរបួសស្រាល៣១នាក់៕