(សៀមរាប)៖ គម្រោងជួយសង្គម ផ្តួចផ្តើម ដោយ លោក បាន វិបុល (BAN VIBOL INITIATIVE) និង វិចិត្រករ លោក រៀម មុនីស៊ីឡុង នៅសប្តាហ៍នេះ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីលើកស្ទួយផលិតផលកម្ពុជា។
ជាពិសេស បង្កើតការងារជូនទៅដល់ប្រជាពលរដ្ឋខ្មែរ ស្ថិតនៅក្នុងផ្សារខ្មែរ អេអិនអិម ដែលជាផ្សារសហគមន៍លក់វត្ថុអនុស្សាវរីយ៍ ច្នៃដោយកូនខ្មែរ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិសនៅសៀមរាប។
លោករៀម មុនីស៊ីឡុង គឺជាវិចិត្រករខ្មែរម្នាក់យកកាកសំណល់ផ្ទះបាយ និងសំរាមសរីរាង្គច្នៃធ្វើផ្ទាំងគំនូរ និងវត្ថុអនុស្សាវរីយ៍។
រូបគាត់ច្នៃកាកសំណល់ជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋខ្មែរសល់ពីផ្ទះបាយ ហើយបោះចោល ដូចជាស្រកាត្រី សម្បកខ្យងខ្ចៅ សម្បកពងទា ព្រមទាំងសំណល់សរីរាង្គ ដូចជាស្លឹកឈើងាប់ ដើមល្ហុងពុក សម្បកធាងដូង ជួកត្នោត ព្រមទាំងកាកអំពៅជាដើម សុទ្ធតែអាចយកទៅកែច្នៃធ្វើជាក្រដាស ហើយគូរគំនូរដ៏ស្រស់ស្អាតបាន។
ទន្ទឹមនឹងនោះ លោក Jomari Cruz ជានាយកកម្មវិធីបានថ្លែងថា គម្រោងជួយសង្គម ផ្តួចផ្តើម ដោយ លោក បាន វិបុល (BAN VIBOL INITIATIVE) ដែលបង្កើតឡើងដើម្បីផ្តួចផ្តើុមជួយគាំទ្រសហគមន៍ ផ្សារផលិផលកម្ពុជា។
លោកបន្តថា នេះជាកិត្ដិយស និងជាមោទនភាពណាស់ចំពោះសហគមន៍យើង ដែលមានសិល្បករ ខ្មែរ មានទេពកោសល្យ និងសមត្ថភាពខ្ពស់ខាងកែច្នៃប្រឌិត សំរាម ចូលរួមជាមួយ កម្មវិធី ជួយសង្គមរបស់ឃីងរ៉ូតអង្គរ Ban Vibol's Initiatives ហើយលោករៀម មុនីស៊ីឡុងក៏បានអរគុណដល់គម្រោង Ban Vibol's Initiativeផងដែរ៕