គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្នគ្រប់វិនាទី! ស្លាប់៤នាក់ និង៨នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០៧ ខែកញ្ញាម្សិលមិញ
08-09-2019 07:43
(ភ្នំពេញ)៖ របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ បានបង្កឲ្យមានមនុស្សស្លាប់៤នាក់ និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល៨នាក់ ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០៧ ខែកញ្ញាបានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន១២នាក់ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិចចំនួន៨លើក ។
សូមជម្រាបថា ក្នុងរយៈពេល០៧ថ្ងៃនៃខែកញ្ញានេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សសរុប៣៧នាក់ បង្ករបួសធ្ងន់-ស្រាលចំនួន៨៥នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់កើតឡើង ៧០លើក៕