(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង២,៥៩៣គ្រឿង រកឃើញល្មើសច្បាប់ និងផាកពិន័យចំនួន ២,៥៩៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន២,២៣៨គ្រឿង នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៥ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន២,២៣៨គ្រឿង និងផាកពិន័យ២,០៦៥ករណី ។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២១,២៤៨គ្រឿង រកឃើញយានយន្តល្មើស១០,៦៤៤គ្រឿង និងផាកពិន័យ៥,១៣០គ្រឿង ក្នុងនោះម៉ូតូ៩,៦៧៩គ្រឿង៕