(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៩ករណី ក្នុងនោះករណីប្រើប្រាស់១៥ករណី និងជួញដូរ១៤ករណី ឃាត់ខ្លួនជនសង្ស័យ៥២នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ៧ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១,១២៣ករណី ឃាត់មនុស្ស២,៦២៣នាក់ (ស្រី១៥៨នាក់) ក្នុងនោះមានជនបរទេស១១៥នាក់ (ស្រី១១នាក់)៕