(ភ្នំពេញ)៖ លោកឧកញ៉ា ស្រី ចាន់ធូ ប្រធានក្រុមហ៊ុន 7NG បានប្រកាសបើកសម្ពោធជាផ្លូវការនូវ «ផ្សារសត្វចិញ្ចឹម» នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩។ ផ្សារសត្វចិញ្ចឹមនេះបង្កើតឡើង ដើម្បីជួយសម្រួលដល់អតិថិជន ដែលស្រលាញ់សត្វទាំងអស់នៅកម្ពុជា។
លោកឧកញ៉ា ស្រី ចាន់ធូ បានថ្លែងឲ្យដឹងថា «ថ្ងៃនេះជាថ្ងៃបើកសម្ពោធផ្លូវការ ផ្សារសត្វចិញ្ចឹម ដែលមានឈ្មោះថា កសិសត្វកំសាន្ដ7NG វិហារសួគ៌។ ការបង្កើតផ្សារនេះដើម្បីជួយសម្រួល ដល់អតិថិជនដែលស្រលាញ់សត្វទាំងអស់ ដោយក្នុងនោះមានសត្វគ្រប់ប្រភេទ ប៉ុន្ដែយើងបានផ្ដោតខ្លាំងលើសត្វគោ»។
លោកឧកញ៉ាបន្ដថា នៅថ្ងៃខាងមុខនឹងបង្កើឲ្យមានកម្មវិធីពិសេសៗទៀតរួមមាន៖ ការប្រកួតឆ្កែ, ប្រកួតពពែ, ប្រកួតជ្រូកជាដើម។ សម្រាប់ការបង្កើតឲ្យមានផ្សារនេះឡើង នឹងផ្ដល់អត្ថប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាតាមរយៈ ការចែកចាយចំនេះដឹង ឲ្យគ្នាទៅវិញទៀមក និងការណែនាំឲ្យប្រជាពលរដ្ឋ បានស្គាល់ពូជគោដែលនាំមកពីប្រទេសផ្សេងៗ។
លោកបានបន្ថែមថា ជាមួយពូជគោលល្បីៗនេះនឹងអនុញ្ញាត ឲ្យប្រជាពលរដ្ឋចិញ្ចឹមយកសាច់ និងចិញ្ចឹមយកទឹកដោះ ដោយគោសាច់មានទម្ងន់រហូតដល់១តោន២០០គីឡូ បើធៀបនឹងគោក្នុងស្រុកខុសគ្នារហូតដល់៤ដង ប៉ុន្ដែចំណែកឯការចិញ្ចឹម ថែរក្សាវិញមានរយៈពេលដូចគ្នា។ សម្រាប់គោចិញ្ចឹមយកទឹកដោះគឺពូជគោឈ្មោះ Hostein. អាចផ្ដល់ទឹកដោះឲ្យប្រជាពលរដ្ឋ មានចំណូលជាប្រចាំថ្ងៃ ដោយក្នុងមួយថ្ងៃគោផលិតបានរហូតដល់ ២៥លីត្រឯណ្ណោះ។
គូរបញ្ជាក់ថា៖ សំរាប់ថ្ងៃដំបូងនៃបើកសម្ពោធផ្លូវការ ផ្សារសត្វចិញ្ចឹម ដែលមានឈ្មោះថា កសិសត្វកំសាន្ដ7NG វិហារសួគ៌។ ថ្ងៃទីមួយនៃកម្មវិធីវិធីដេញថ្លៃគោ ប្រមូលប្រាក់បានរហូតដល់ $23,500ផងដែរ។