(ភ្នំពេញ)៖ លទ្ធផលនៃការប្រកួតរវាងជម្រើសជាតិកម្ពុជា និងហុងកុង ដើម្បីជម្រុះទៅកាន់ World Cup 2022 កាលពីល្ងាចថ្ងៃព្រហស្បិ៍ ទី០៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះ គឺជាកំណត់ត្រាថ្មីមួយទៀត ដែលបង្ហាញពីការរីកចំម្រើនខ្លាំងរបស់ក្រុមកីឡាករកម្ពុជា ដែលអាចរកបានពិន្ទុ ១-១ ជាមួយហុងកុង បើក្រឡេកទៅមើលប្រវត្តិនៃការប្រកួត៧ដង ចុងក្រោយខាងក្រោមដែលកម្ពុជា ប៉ះជាមួយហុងកុងកន្លងមក៖

* នៅឆ្នាំ១៩៥៧ ហុងកុងយកឈ្នះកម្ពុជា ៦ - ២ ក្នុងការប្រកួតពាន Merdeke Cup

* ឆ្នាំ១៩៧២ កម្ពុជាឈ្នះហុងកុង ២-១ ក្នុងវគ្គជម្រុះ AFC Asian Cup

* ឆ្នាំ១៩៧២ កម្ពុជាឈ្នះហុងកុង ២-១ ក្នុងការប្រកួតដណ្តើមយកលេខ៥ ពានរង្វាន់ Merdeke Cup

ដោយឡែកការ ជួបគ្នា៤លើកចុងក្រោយ ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ ក្រុមហុងកុង ទាំងអស់៖

* ហុងកុងឈ្នះ ៤-១ ក្នុង ពាន AFC Asian Cup ឆ្នាំ១៩៩៩

* ហុងកុងបន្តឈ្នះ ១-០ ពាន AFC Asian Cup ១៩៩៩ ដដែល

* ហុងកុងឈ្នះ ៤-២ ក្នុង ការប្រកួតមិត្តភាព ឆ្នាំ២០១៦

* លើកចុងក្រោយចាញ់លើទឹកដីខ្លួនឯងដោយលទ្ធផល ២-០ នៅឆ្នាំ២០១៦។

យោងតាមលទ្ធផល៤ប្រកួតចុងក្រោយនេះ ហើយទើបមួយគ្រាប់នៃការប្រកួតជម្រុះទៅកាន់ FIFA World Cup 2022កាលពី០៥ ខែកញ្ញា ឆ្នាំ២០១៩ រាប់ថាជាការសាងនូវប្រវត្តិសាស្ត្រថ្មី សម្រាប់ក្រុមគោព្រៃកម្ពុជា៕