(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា បានធ្វើពិធីប្រគល់រង្វាន់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន ទៅឱ្យគូរស្វាមីភរិយាថ្មីសរុបចំនួន ៤៩៥គូ ដែលមកពីខេត្តពោធិ៍សាត់មានចំនួន៨៨គូ, ស្វាយរៀង ៤៥គូ, នៅខេត្ដកណ្តាល៣៥គូ, នៅខេត្ដកំពង់ឆ្នាំង ៣៦គូ, នៅឧត្តរមានជ័យ ២៤គូ, នៅសៀមរាប ២២គូ, នៅខេត្ដព្រៃវែង១៩គូ, នៅកំពង់ធំ៤៥គូ, នៅក្រចេះ១៥គូ, នៅកំពង់ចាម ១៣គូ, នៅកំពង់ស្ពឺ១៣គូ, នៅតាកែវ៤គូ, នៅត្បូងឃ្មុំ១១គូ, នៅបន្ទាយមានជ័យ១១គូ, នៅប៉ៃលិន៩គូនៅបាត់ដំបង៤គូ, នៅព្រះវិហារ៧គូ, នៅមណ្ឌលគិរី ៦គូ, នៅរតនៈគិរី ២គូ, នៅស្ទឹងត្រែង៣គូ និងនៅខេត្តកោះកុង១គូ។
ការចែករង្វាន់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០១៩ នៅការិយាល័យ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលស្ថិតនៅផ្លូវជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ហួន ទី តំណាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមអបអរសាទរ និងថ្លែងអំណរគុណដល់គូរស្នេហ៍ថ្មីទាំងអស់ ដែលបានជ្រើសរើសទិញស្រាបៀរកម្ពុជា ទឹកក្រូចអាយស៍ ទឹកផ្លែឈើជូប ទឹកបរិសុទ្ធកម្ពុជា និងភេសជ្ជៈផ្សេងទៀត សម្រាប់ផ្គត់ផ្គង់ជូនភ្ញៀវក្នុងអាពាហ៍ពិពាហ៍របស់ពួកគេកន្លងមកផងដែរ។
គួរបញ្ជាក់ថា នេះគឺជាការប្រគល់រង្វាន់លើកចុងក្រោយ សម្រាប់រដូវកាលឆ្នាំ២០១៨-២០១៩។ ដោយឡែករង្វាន់កញ្ចប់អាពាហ៍ពិពាហ៍ ពីស្រាបៀរកម្ពុជា នឹងមានផ្តល់ជូនសម្រាប់រដូវកាលថ្មី ២០១៩-២០២០ បន្តទៀតជាមួយនឹងរង្វាន់ផ្តល់ជូនកាន់តែអស្ចារ្យ ដែលចាប់ផ្តើមពីខែកញ្ញានេះតទៅ៕