Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនួញល្បីៗក្នុងវិស័យអចលនទ្រព្យកម្ពុជា២រូប នឹងចូលខ្លួនមកពន្យល់អំពី «ឥទ្ធិពលនៃការបញ្ចប់ល្បែងភ្នាល់ តាមអនឡាញនៅកម្ពុជា» ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News

07-09-2019 08:58

(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩ អ្នកជំនួញល្បីឈ្មោះក្នុងវិស័យអចលនទ្រព្យកម្ពុជា២រូប រួមមានលោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA និង លោកបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate នឹងចូលខ្លួនមកពន្យល់អំពី «ឥទ្ធិពលនៃការបញ្ចប់ល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាញ ចំពោះវិស័យអចលនទ្រព្យនៅកម្ពុជា» ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News។

ការផ្សាយនៃកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងអ្នកជំនួញទាំង២រូបនេះ ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។

ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.